អធិការរដ្ឋបាលជលផលមេគង្គ និងខណ្ឌជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកបាធាយ
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ដឹកនាំដោយលោក ភួង ទីណា នាយអធិការរងរដ្ឋបាលជលផលមេគង្គ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលមួយកន្លែងទៀតបានចំនួនបួនករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ។

បទល្មើសទាំងនេះនៅភូមិខ្លាក្រហឹម ឃុំបាធាយ ,ព្រែកឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ។គឺជា ករណីប្រើឧបករណ៍ដាយសាច់អួនទំហំ,ឧបករណ៍ដាយស្បៃមុងនិងរបាំងផ្ចិតព្រែក(សាច់រ៉ាវ)។
ក្នុងឱកាសនេះលោក ភួង ទីណា បានសំណូមពរដល់ប្រជាពលរដ្ឋសូមបញ្ឈប់នូវការប្រើប្រាស់ឧបកណ៍នេសាទខុសច្បាប់ដើម្បីរក្សាកំណើនធនធានមច្ឆាជាតិ៕
ដោយ៖លី ពៅ



