នៅលើកំពូលចំណាត់ថ្នាក់នេះ មានប្រទេសចំនួន ៣ មកពីទ្វីបអាមេរិក
អត្ថបទដោយ៖
AMS OneMinute
ដូចជា ម៉ិកស៊ិក កូស្តារីកា និងស៊ីលី ដែលមានចំនួនថ្ងៃធ្វើការច្រើនបំផុតក្នុងមួយឆ្នាំ បើធៀបនឹងប្រទេសផ្សេងៗក្នុងពិភពលោក។ ជាក់ស្ដែង ប្រជាជម៉ិកស៊ិកត្រូវធ្វើការចំនួន ២៧៦ថ្ងៃក្នុង ១ឆ្នាំ ខណៈកូស្ដារីកាត្រូវធ្វើការ ២៧១ថ្ងៃ។ ការណ៍នេះអាចបណ្តាលមកពីហេតុផលជាច្រើន រួមមាន រចនាសម្ព័ន្ធសេដ្ឋកិច្ច គោលនយោបាយសង្គម និងប្រាក់ឈ្នួលទាប។
នៅក្នុងសហភាពអឺរ៉ុប (EU) និយោជិតទាំងអស់មានសិទ្ធិទទួលបានថ្ងៃឈប់សម្រាកដោយគិតប្រាក់ឈ្នួលយ៉ាងតិចបួនសប្តាហ៍ក្នុងមួយឆ្នាំ ដែលផ្ទុយពីមហាអំណាចអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយដែរក្នុងពិភពលោក តែមិនធានាបាននូវប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកសម្រាប់និយោជិតឡើយ – Visual Capitalist (នៅលើកំពូលចំណាត់ថ្នាក់នេះ មានប្រទេសចំនួន ៣ មកពីទ្វីបអាមេរិក Visual Capitalist
#ams1minute