តម្រូវការឧស្ម័នធ្លាក់ចុះខ្លាំង Shell ខាតជាង ៨ភាគរយ

ឡុងដ៍៖ ក្រុមហ៊ុនថាមពលអង់គ្លេស Shell កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន បានធ្លាក់ចុះ ៨ភាគរយនៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ដោយសារតែតម្លៃឧស្ម័នធ្លាក់ចុះ។

ក្រុមហ៊ុន Shell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរបស់ខ្លួន មានត្រឹម ១០.៩ពាន់លានដុល្លារ ធ្លាក់ចុះ ៨ភាគរយ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៤។

ជាមួយគ្នានេះ ប្រាក់ចំណូលសរុបពាក់កណ្តាលឆ្នាំរបស់ Shell ក៏បានធ្លាក់ចុះប្រហែល ៩ភាគរយមកនៅខាងក្រោមទឹកប្រាក់ ១៥០ពាន់លានដុល្លារផងដែរ។ ក្រុមហ៊ុនគូប្រជែង គឺ BP ក៏បានរាយការណ៍ពីប្រាក់ចំណេញមានត្រឹម ២.១ពាន់លានដុល្លារ ធ្លាក់ចុះ ៧៩ភាគរយផងដែរ។

ទាំងក្រុមហ៊ុន Shell និង BP បាននិយាយថាពួកគេនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើប្រេង និងឧស្ម័ន ដើម្បីបង្កើនប្រាក់ចំណេញ បើទោះបីជារងការរិះគន់ពីសកម្មជនបរិស្ថាន។ កាលពីដើមខែនេះ ក្រុមហ៊ុន Shell, BP និងក្រុមហ៊ុនបារាំង TotalEnergies បានព្រមព្រៀងគ្នាលើភាគហ៊ុន ១០ភាគរយនៅក្នុងគម្រោងរុករកឧស្ម័នធម្មជាតិរាវមួយនៅក្នុងប្រទេសអារ៉ាប់រួម។

ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Mitsui & Co ក៏នឹងទិញយក ១០ភាគរយនៃរោងចក្រ Ruwais LNG ដែលគ្រោងនឹងដាក់លក់តាមអ៊ីនធឺណិតនៅឆ្នាំ ២០២៨។ ក្រុមហ៊ុនប្រេង Abu Dhabi មានភាគហ៊ុន ៦០ភាគរយនៅក្នុងគម្រោងនេះ។

សូមបញ្ជាក់ថា តម្លៃឧស្ម័នបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការឈ្លានពានអ៊ុយក្រែនដោយប្រទេសផលិតថាមពលធំរបស់ពិភពលោក គឺរុស្ស៊ីនៅដើមឆ្នាំ២០២២៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner