ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចូលរួមអបអរសាទរខួបទី ៩ នៃការបង្កើតសមាគម​សហ​ព័ន្ធ សិស្ស និស្សិត អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម ១៨)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមអបអរសាទរខួបទី ៩ នៃការបង្កើតសមាគមសហព័ន្ធ សិស្ស និស្សិត អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម ១៨) នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រុម ១៨ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី០១ សីហា ឆ្នាំ២០២៤នេះ មានអាយុ ៩ឆ្នាំ ហើយ។ បច្ចុប្បន្ន សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨) មាន ឯកឧត្តម ហេង សួរ ជាប្រធានសមាគម និងមានសាខាសមាគមចំនួន ២៤ ក្នុងរាជធានី ខេត្តចំនួន ១៦ ព្រមទាំងមានសមាជិក សមាជិកាសុរបចំនួន ៨ ៧៩៦នាក់ (ស្រីចំនួន ២ ៤១២នាក់)។

គួរបញ្ជាក់ផងដែរថា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ (ក្រុម ១៨) បង្កើតឡើងក្នុងគោលបំណងដូចជា ដើម្បីរឹតចំណងសាមគ្គីភាពរវាងសិស្ស និស្សិត អតីតសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងក្នុង និងក្រៅប្រទេស និងរវាងសហព័ន្ធសិស្ស-និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, ការផ្ដល់សេវាគាំទ្រ និងប្រឹក្សាយោបល់អតីតសិក្ខាកាម សិស្ស និងនិស្សិត ផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, បណ្ដុះបណ្ដាលនូវសីលធម៌ និងគំនិតច្នៃប្រឌិត និងវិទ្យាសាស្ដ្រជឿនលឿន, ចែករំលែកបទពិសោធន៍ការងារ តម្រង់ទិសវិជ្ជាជីវៈដល់សិស្ស និងនិស្សិតដែលជាសមាជិក និងសិស្សានុសិស្សតាមគ្រឹះស្ថានអប់រំ និងយុវជនទូទៅ, ការចូលរួមសកម្មភាពមនុស្សធម៌ និងការងារស្ម័គ្រចិត្តនានាសំដៅបម្រើដល់ប្រយោជន៍សង្គម និងលើកកម្ពស់វប្បធម៌របស់ខ្មែរ, សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសដែលមានគោលបំណងក្នុងការលើកម្ពស់ និងលើកទឹកចិត្តដល់អ្នកដែលបានរៀនផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចូលរួមដោះស្រាយសម្ភារៈសិក្សា និងថវិកា ដល់សិស្ស-និស្សិតក្រីក្រដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនិងការផ្ដល់រង្វាន់លើកទឹកចិត្តដល់ សិស្ស-និស្សិតដែលរៀនពូកែផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner