សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ មិត្តចិនបានចូលរួមក្នុងការ រក្សាឯករាជ្យភាព អធិបតេយ្យ និងចូលរួមដល់ការអភិវឌ្ឍរបស់កម្ពុជាយ៉ាងច្រើន

(ភ្នំពេញ)៖ មិត្តចិនបានចូលរួមក្នុងការ រក្សាឯករាជ្យ ភាពអធិបតេយ្យ និងចូល​រួមដល់​ការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងនោះតួនាទីមិត្តចិនគឺ ការផ្តល់ជំនួយក៏ដូចជា​ការវិនិ​យោ​គ​ទន់ផ្សេងៗដែលគ្មានលក្ខខ័ណ្ឌ ដោយថាកម្ពុជាត្រូវតែធ្វើតាមលក្ខ ខ័ណ្ឌដែលខ្លួន​ចង់បាននោះទេ។ មិត្តចិនមានទំនាក់ទំនងមួយ គឺគោរពគ្នាទៅវិញទៅមក ផ្តល់សិទ្ធ​សេរីភាពដល់កម្ពុជាក្នុងការជ្រើសរើសសម្រាប់ការអភិវឌ្ឍ របស់ខ្លួន ។

ការលើកឡើងបែបនេះរបស់ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​កម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋ​ទូត​នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៤ ។

ក្នុងជំនួបភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិកាទូត និងការងារអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផ្តោតលើ បច្ចេកវិទ្យា និង ឧស្សាហកម្ម ច្រករបៀងអង្ករ មច្ឆា និងការជំរុញផលិតកម្ម ទំនាក់ទំនង ប្រជាជន វប្បធម៌ បុគ្គល ទេសចរណ៍ជាដើម។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេច​មហា​រដ្ឋ​សភា​ធិបតី បានឲ្យដឹងថានៅក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្តេជ្ញា​ចិត្តក្នុង​ការ​ធ្វើទស្សនកិច្ចឲ្យបាន២៥រាជធានី ខេត្តនៅកម្ពុជា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និង​បង្កើន ភាពស្និតស្នាលជា មួយប្រជាជនកម្ពុជាទាំងអស់។ចំណែកសម្តេចប្រធាន​រដ្ឋសភា​ក៏បានកោតសរសើ ចំពោះការការខិតខំ របស់ឯកឧ ត្តមរដ្ឋទូតចិន ដែលបាន​ចុះទៅជួបប្រជាជនកម្ពុជា ដែលជាគំរូបមួយសំខាន់សម្រាប់អ្នកកា រទូតនានាថា នៅ ពេលទៅដល់ទីណាក៏ដោយត្រូវព្យាយាមពីស្ថានការណ៍ វប្បធម៌ និងចំណាប់អារម្ភ​របស់ប្រជាជនដើម្បីធ្វើយ៉ាងណាក្នុងការចូលរួមអភិវឌ្ឍរបស់ប្រទេសនោះ។

ភាគីទាំងពីរក៏បានប្តេជ្ញារួមគ្នាក្នុងការបង្កើតសហគមន៍មានវាសនារួមផ្តោតលើគុណភាពខ្ពស់ ស្តង់ដាខ្ពស់។លើសពីនេះបានប្រកាសគាំទ្រគ្នាទៅវិញទៅមកទោះបីជាមានឧបសគ្គ យ៉ាងណាក្តីក៏ដោយមិត្តភាពទាំងពីរមិនប្រែប្រួលនោះទេ។ ភាគីក៏បានរំលឹកពីមិត្តភាព​ដែកថែបថាគឺជាមិត្តភាពដែលមានជាមួយគ្នាតាំងពីយូរលក់ណាស់មកហើយ ពោល​គឺ​ទាំងពីសម័យសម្តេចនរោត្តសីហនុព្រះបរមរតកោដ្ឋ ដល់សម្តេចតេ ជោ ហ៊ុន សែ និងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។

ជាងនេះក្នុងជំនួបភាគីទាំងពីក៏បានលើកឡើងថាទំនាក់ទំនងកម្ពុជា-ចិន នេះបាន បង្ហាញថាមិនគិតពីប្រទេសធំ ឬតូច ឬទំហំប៉ុណ្ណាទេ មិនសំខាន់ តែការគោរព រាប់​អាន​គ្នា មានទៅវិញទៅមក និងជាទំនាក់ទំនងមួយដែលគិតពីអធិបតេយ្យ​ភាព​រវាង​ខ្លួន និងផ្តល់ប្រ យោជន៍ពីគ្នា ។

សម្តេចប្រធានរដ្ឋសភាបានបង្ហាញការជឿរជាក់ថាតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិននៅកម្ពុជានឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន ដែលជាមិត្តភាពដែកថែប មិត្តភាពជាប្រពៃណី និងជាមិត្តភាពដៃគូរយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ នឹងកាន់តែប្រសើរឡើងស៊ីជម្រៅ និងទទួល បានលទ្ធផលជាផ្លែផ្កា​បន្ថែម​ទៀតដើម្បីប្រជាជន និងប្រជាជាតិទាំងពីរ ។

ឯកឧត្តម អគ្គរដ្ឋទូតចិនបានលើកឡើងថា សម្តេចប្រធានរដ្ឋសភាពិតជាសំខាន់ និងជាមិត្តរបស់ចិន ហើយសម្តេចក៏ជាប្រធានក្រុមមិត្តភាពសភា កម្ពុជា-ចិន ដែលបានបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner