ក្តៅពេក ពលរដ្ឋជប៉ុនជាង ១ម៉ឺននាក់ចូលពេទ្យរាល់អាទិត្យ

តូក្យូ៖ ក្នុងមួយសប្តាហ៍ មានប្រជាជនជប៉ុនសរុបចំនួន ១២,៦៦៦នាក់ បានធ្លាក់ខ្លួនក្លាយជាអ្នកជំងឺពាក់ព័ន្ធការវាយប្រហារដោយកំដៅ ហៅថា (heatstroke) ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជុំវិញប្រទេស នៅពេលដែលសីតុណ្ហភាពហក់ឡើងដល់ ៣៩អង្សាសេនៅតំបន់ជាច្រើនក្នុងប្រទេសជប៉ុន។

យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយរបស់ជប៉ុន បានបង្ហាញថា ចំនួននេះបានកើនឡើងច្រើនជាង ៣.៥០០នាក់ បើធៀបនឹងសប្តាហ៍កន្លងទៅ។ នេះជាលើកដំបូងហើយសម្រាប់ឆ្នាំ២០២៤ ដែលតួលេខជនរងគ្រោះពីរលកកម្តៅប្រចាំសប្តាហ៍ មានលើសពី ១០.០០០នាក់។

ជាមួយគ្នានេះ មនុស្ស ២៣នាក់បានស្លាប់ និង ៤.៤៤២នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ជិត ៦០ភាគរយនៃអ្នកជំងឺ មានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។

ក្នុងចំណោមខេត្តចំនួន៤៧របស់ប្រទេសជប៉ុន ទីក្រុងតូក្យូបានរាយការណ៍ថា មានចំនួនអ្នកជំងឺច្រើនជាង បន្ទាប់មកគឺទីក្រុងអូសាកា និងទីក្រុងអៃឈី។

ក្រុមមន្ត្រីជប៉ុនបាននិយាយថា អ្នកជំងឺ heatstroke អំពាវនាវឱ្យប្រជាពលរដ្ឋរប្រុងប្រយ័ត្ន ក្នុងនោះរួមនៅកន្លែងត្រជាក់ និងបរិភោគទឹកឱ្យបានគ្រប់គ្រាន់៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា
Japan reports over 12,000 heatstroke patients in one week

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner