សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះការទទួលប្រាក់ដុល្លារ មានសភាពចាស់ ឬរហែក នៅខេត្តសៀមរាប

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងអំណរគុណ ដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្ត នូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក ។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានឆ្លើយតប ចំពោះចម្ងល់ របស់បងប្អូនដែលនិយាយថា ហេតុអ្វីបានជាមិនដាក់ឲ្យអនុវត្ត នៅទូទាំងប្រទេសតែម្ដង? សម្តេច បញ្ជាក់ជាមួយវីដេអូ ដែលលើកឡើងពីអារម្មណ៍របស់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ, ដោយមានខ្លឹមសារទាំងស្រុង ដូច្នេះថា សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬរហែក។

មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិ មិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?

ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន ។

សម្ដេចធិបតី បានបន្ថែមថា ហេតុដូច្នេះ ការដាក់អោយអនុវត្តន៍ នៅខេត្តសៀមរាបនេះ ជាជំហានសាកល្បង (pilot) ដើម្បីធនាគារជាតិ អាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋាន សម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាស ដាក់អោយអនុវត្តគោលការណ៍ថ្មីនេះ នៅទូទាំងប្រទេស ក្នុងពេលឆាប់ៗខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner