អាមេរិកប្រើក្បួនឡានអគ្គិសនី ចេញល្បាត លើកដំបូង

បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចាប់ផ្តើមប្រើប្រាស់ក្បួនឡានល្បាត ប្រើប្រាស់ថាមពលអគ្គិសនី ឬ EV ជាលើកដំបូង ដោយចាប់ផ្តើមនៅ ទីក្រុង South Pasadena នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង។

ជាជំហ៊ានដំបូង ប៉ូលីសរដ្ឋកាលីហ្វ័រញ៉ា បានប្រើរថយន្តរបស់ក្រុមហ៊ុន Tesla ចំនួន ២០គ្រឿង តម្លៃសរុប ជិត២លានដុល្លារ រួមមាន Tesla Model Y ចំនួន១០គ្រឿង និង Tesla Model 3 ចំនួន១០គ្រឿង ដោយបញ្ជាក់ថា រថយន្ត EV ទាំងនេះត្រូវជំនួសឡានប៉ូលីសដែលប្រើប្រេងឥន្ធនៈ។

សមាជិកក្រុមប្រឹក្សាក្រុង South Pasadena បាននិយាយទៀតថា ការផ្លាស់ប្តូរនេះមានសារៈសំខាន់ ជាពិសេស នៅក្នុងតំបន់ Los Angeles ដែលនៅតែមានខ្យល់អាកាសមិនល្អបំផុត។ លោកសង្ឃឹមថា នាយកដ្ឋានប៉ូលីសៗផ្សេងទៀត នៅក្នុងតំបន់ និងរដ្ឋនានា នឹងផ្លាស់ទៅប្រើប្រាស់ឡានអគ្គិសនី ដូចគ្នា។

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner