សហគ្រិនខ្មែរ កសាងសមត្ថភាព អនាគតសហគ្រិនកម្ពុជា តាមរយៈកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)

ភ្នំពេញ: នៅក្នុងសក្ខីកម្មនៃស្មារតីសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងចំណោម យុវជនកម្ពុជា សហគ្រិនខ្មែរ មានមោទនភាពចំពោះការបើកដំណើរការកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យ។

កម្មវិធី Hackathon ដ៏សកម្មនេះ បាននាំយកនិស្សិតដែលមានបំណងក្លាយជាសហគ្រិនចំនួន ២០០ នាក់ មកពីសាកលវិទ្យាល័យចំនួន ៩ ដែលមានទីស្នាក់ការនិងប្រតិបត្តិការក្នុងខេត្តចំនួន ៨ នៅទូទាំងប្រទេសកម្ពុជា រួមមាន សាកលវិទ្យាល័យអង្គរខេមរា (កំពង់ស្ពឺ) វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (កំពង់ស្ពឺ) សាកលវិទ្យាល័យជាតិមានជ័យ (បន្ទាយមានជ័យ) សាកលវិទ្យាល័យជាតិបាត់ដំបង (បាត់ដំបង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ទីតាំងគោល) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ព្រៃវែង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (កំពង់ចាម) សាកលវិទ្យាល័យស្វាយរៀង (ស្វាយរៀង) និង សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ (សៀមរាប) ដែលធ្វើឱ្យកម្មវិធីសហគ្រិនមហាវិទ្យាល័យមានអ្នកចូលរូមសរុបទាំងអស់ ប្រមាណ ១.០០០នាក់ ក្នុងឆ្នាំ ២០២៤ នេះ។
 
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក Kenzaburo Bekku, នាយក និងជាអនុប្រធានប្រតិបត្តិនៃ  វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ មានប្រសាសន៍ថា «ភាពចម្រុះនៃគំនិត និងកម្រិតនៃចំណង់ចំណូលចិត្តដែលបង្ហាញដោយនិស្សិតចូលរួមនៅក្នុង UnipreneurCamp វគ្គទី៣ គឺពិតជាគួរឲ្យកត់សម្គាល់។ តាមរយៈការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ យើងមានគោលបំណងបំផុសគំនិតសហគ្រិនកម្ពុជាជំនាន់ក្រោយ និងផ្តល់ធនធាន និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាអាជីវកម្មដែលអាចដំណើរការបាន។»

លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School បានមានប្រសាសន៍ថា «ការរៀបចំកម្មវិធី UnipreneurCamp នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានផ្តល់បរិយាកាសដ៏ល្អឥតខ្ចោះ សម្រាប់អ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះដើម្បីកសាងសមត្ថភាពឲ្យកាន់តែរឹងមាំ។ វីគីរីរម្យផាញរីស៊ត បានបង្កើតបរិយាកាសបំផុសគំនិត ដែលជំរុញការច្នៃប្រឌិត និងការសហការគ្នាក្នុងចំណោមនិស្សិតចូលរួម។»

ក្នុងរយៈពេលបីថ្ងៃដែលពោរពេញដោយការប្រកួតប្រជែងខ្លាំង និស្សិត ២០០ នាក់ បានបង្កើតក្រុមធុរកិច្ចថ្មី ចំនួន ៤០ ក្រុម ហើយធ្វើការយ៉ាងសកម្មដោយមិននឿយហត់ដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មីដែលដោះស្រាយបញ្ហាប្រឈមក្នុងសង្គមពិតជាច្រើន។ ជាមួយការសម្របសម្រួលដំណើរការកម្មវិធី ពីបុគ្គលឆ្នើមពោរពេញដោយបទពិសោធន៍  អ្នកចូលរួមទទួល បានឱកាសអភិវឌ្ឍជំនាញសហគ្រិនភាពរបស់ពួកគេ រួមមានការសិក្សានិងអនុវត្ត ចាប់ពីការកសាងគំនិត រហូតដល់ ការរចនាផ្តោតលើអ្នកប្រើប្រាស់ វង្វាយតម្លៃគំនិត និងការបង្កើតគុណតម្លៃ និងការធ្វើបទបង្ហាញដោយប្រសិទ្ធភាព។

កម្មវិធីនេះបានបញ្ចប់ជាមួយការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលក្រុមកំពូលៗបានបង្ហាញនូវដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតរបស់ពួកគេទៅកាន់គណៈកម្មការ។ ក្រុមដែលទទួលជ័យលាភី មិនត្រឹមតែបានសបញ្ជាក់ពីការយល់ដឹងយ៉ាង ស៊ីជម្រៅអំពី ទីផ្សារគោលដៅរបស់ពួកគេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ច្បាស់អំពីយុទ្ធសាស្ត្រ និងឧបករណ៍នានា ដែលត្រូវការចាំបាច់ ដើម្បីកែច្នៃគំនិតរបស់ពួកគេទៅជាគម្រោងការជាក់លាក់។

UnipreneurCamp វគ្គទី៣ បានពង្រឹងបន្ថែមទៀតនូវតួនាទីរបស់សហគ្រិនខ្មែរជាកាតាលីករសម្រាប់កំណើន សហគ្រិននៅកម្ពុជា។ តាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីនេះ ដើម្បីចូលរួមជាមួយនិស្សិតមកពីទូទាំងប្រទេស សហគ្រិនខ្មែរ បានបង្កើតវេទិកាសម្រាប់យុវជនកម្ពុជា ដើម្បីបង្ហាញពីភាពប៉ិនប្រសប់របស់ពួកគេ និងជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

នៅពេលដែលប្រទេសកម្ពុជាបន្តប្រកាន់យកនូវវប្បធម៌នៃភាពជាសហគ្រិន ព្រឹត្តិការណ៍ដូចជា UnipreneurCamp នឹងពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះអ្នកច្នៃប្រឌិតក្នុងស្រុក និងអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner