ណើរការបីឆ្នាំ! ផ្លូវល្បឿនលឿនវៀតណាម ចង្ហុកច្រើន

ហាណូយ៖ បន្ទាប់ពីដាក់ឲ្យដំណើរការ បានរយៈពេល៣ឆ្នាំ
ផ្លូវល្បឿនលឿន តភ្ជាប់រវាងក្រុង Can Tho និងខេត្ត Kien Giang នៃប្រទេសវៀតណាម បានរងការខាតខាត សម្បូរដោយចង្ហុក បង្កការលំបាកដល់យានយន្ត បង្កើនហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ នេះបើតាមកាសែត VNexpress ថ្មីៗនេះ។

Express Way មួយខ្សែនេះ មានប្រវែងជាង ៥១គីឡូម៉ែត្រ
ចំណាយថវិការដ្ឋ សាងសង់ ជាង២៥០លានដុល្លារអាមេរិក ហើយត្រូវបានបើកដំណើរ តាំងពីឆ្នាំ២០២១។
អ្នកបើកបរបង្ខំចិត្តបន្ថយល្បឿន ត្រឹមពី២០ ទៅ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខុសពីល្បឿនធម្មតា ដែលអាចបើកបរ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះបើតាមប្រភពដដែល។

អ្នកបើកបរត្អូញត្អែរថា ធ្លាប់តែចំណាយពេល ត្រឹម ៥០ ទៅ ៦០នាទី ប្រែមកចំណាយពេល ដល់ទៅជាង១ម៉ោង ឬ ជាង១ម៉ោងកន្លះ ដោយសារតែស្ថានភាពផ្លូវយ៉ាប់យ៉ឺន។ យ៉ាងណាមិញ មានការចាប់ផ្តើមជួសជុលឡើងវិញ តាំងពីខែមិថុនា ហើយគ្រោងនឹងបញ្ចប់ការកែលម្អ នៅចុងឆ្នាំក្រោយ នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner