វៀតណាម ៖ លោក To Lam ក្លាយជាអគ្គលេខាធិការបក្ស ផ្លូវការ

ហាណូយ៖ នៅក្នុងកិច្ចប្រជុំមួយ នាថ្ងៃសៅរ៍នេះ គណៈកម្មាធិការមជ្ឈិមទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម បានជ្រើសរើសលោកប្រធានាធិបតី To Lam ឱ្យកាន់តំណែងជាអគ្គលេខាធិការ ជាផ្លូវការ ដែលបន្តអាណត្តិ ពីអ្នកចាស់ រហូតដល់ឆ្នាំ២០២៦ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress។

បើតាមប្រភពដដែល លោក To Lam បានអះអាង នៅពេលនោះថា លោកនឹងទទួលមរតក និងលើកតម្កើងស្នាដៃបដិវត្តន៍ ដែលអតីតអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំជំនាន់មុនៗ បានកសាង។

លោកបានសន្យារក្សាសាមគ្គីភាព ឯកភាព និងរួមគ្នា ជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន និងប្តេជ្ញាបក្ស ប្រជាជន និងកងទ័ពទាំងមូល ឲ្យសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ច ដែលត្រូវបានកំណត់។

លោក To Lam ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ មុនពេលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ កាលពីខែឧសភា។ បុរស វ័យ៦៧ឆ្នាំ រូបនេះ កើកនៅស្រុក Van Giang ខេត្ត Hung Yen ភាគខាងជើង នេះបើតាមកាសែត VNexpress ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner