ហូឡង់ប្រារព្ធពិធីដង្ហែទូក Boat Bride លើព្រែកជីក
បរទេស៖ ប្រជាជន ហូឡង់ រាប់ម៉ឺននាក់បាននិងកំពុងជួបជុំគ្នា ប្រារព្ធពិធីដង្ហែ ទូកបង្ហាញពីមោទនភាព ឬ Boat Bride ប្រចាំឆ្នាំ នៅលើព្រែកជីក ស្ថិតនៅក្នុងទីក្រុង Amsterdam កាលពីថ្ងៃសៅរ៍។
ទូកទាំងនេះ ត្រូវបានតុបតែងយ៉ាងប្រណីត ដោយបានបើកកាត់តាមព្រែកជីក ដែលមានអាយុកាល ១សតវត្សរ៍ ដោយគេដឹងថា ទីក្រុង Amsterdam គឺជាចំណុចលេចធ្លោ នៃព្រឹត្តិការណ៍ ប្រកបដោយមោទនភាព រយៈពេលមួយសប្តាហ៍។
ប្រធានបទ នៅឆ្នាំនេះ គឺ រួមគ្នា ឬ TOGETHER ដោយក្បួនទូកដង្ហែនានា ចង់ទាក់ទាញពីការតស៊ូ ដើម្បីសិទ្ធិស្មើគ្នា សម្រាប់សហគមន៍ ឥន្ទធនូ។ ទូកផ្សេងៗ នាំសារសំខាន់ៗ ជាឧទាហរណ៍ ដូចជា ទូក Onbeperkt Samen ធ្វើដំណើរជាមួយមនុស្សពិការផ្លូវចិត្ត។ ទូក Amnesty ទាក់ទាញការយកចិត្តទុកដាក់ចំពោះ «ច្បាប់រើសអើង និងឧក្រិដ្ឋកម្មប្រឆាំងនឹងសហគមន៍ស្រលាញ់ភេទដូចគ្នា ជាដើម»។
រដ្ឋមន្ត្រីអប់រំបឋមសិក្សា និងមធ្យមសិក្សា និងឱកាសស្មើគ្នា នៃប្រទេសហូឡង់
លោកស្រី Mariëlle Paul នឹងជិះទូកលើឈ្មោះថា Youth Pride ឬ «ទូក មោទនភាពយុវជន» ។ លោកស្រី បញ្ជាក់ថា «នៅប្រទេសហូឡង់ អ្នកអាចជាអ្នកណា ដែលអ្នកចង់ក្លាយជា និងស្រលាញ់អ្នកណា ដែលអ្នកចង់ស្រលាញ់។ នោះហើយជាអ្វីដែលខ្ញុំឈរ សម្រាប់អ្នក។ ប្រសិនបើអ្នកមានស្នេហា អ្នកគួរតែដើរតាមផ្លូវរបស់អ្នក ដោយសុវត្ថិភាព កាន់ដៃអ្នកណា ក៏បាន»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត