Trump អបអរ Putin លើការដោះដូរអ្នកទោស

បរទេស៖ កាសែត Tass បានចេញផ្សាយ នៅថ្ងៃអាទិត្យនេះថា បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានថ្លែងសារ អបអរសាទរ ចំពោះមេដឹកនាំរុស្ស៊ីលោក Vladimir Putin លើកិច្ចព្រមព្រៀងដោះដូរអ្នកទោស ជាមួយលោកខាងលិច ដែលដឹកនាំដោយអាមេរិក កាលពីពេលថ្មីៗនេះ។

ថ្លែងប្រាប់អ្នកគាំទ្រ នៅទីក្រុង Atlanta រដ្ឋ Georgia លោក Donald Trump បានអះអាង លោក Putin បានធ្វើកិច្ចព្រមព្រៀងដ៏អស្ចារ្យ មួយផ្សេងទៀត ។ លោក Trump សង្កត់ធ្ងន់ថា «យើងបានយកប្រជាជនរបស់យើងមកវិញដែរ» នេះបើតាម Tass ដដែល។

សហរដ្ឋអាមេរិក និងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន បានផ្លាស់ប្តូរអ្នកទោស សរុបចំនួន ២៦នាក់ ដោយយកប្រទេសតួកគី ជាទីតាំងសម្រាប់ការដោះដូរដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រទំនើប។ រុស្ស៊ីបានយកជនជាតិរបស់ខ្លួន ចំនួន១០នាក់ ទៅប្រទេសខ្លួនវិញ ជាថ្នូរនឹងមនុស្ស១៦នាក់ ដែលត្រូវបានបញ្ជូន ទៅបស្ចឹមប្រទេសវិញ ក្នុងនោះ ១២នាក់ ទៅអាល្លឺម៉ង់ និង ៤នាក់ទៅអាមេរិក។

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានទៅទទួលពួកគេ ដោយផ្ទាល់ នៅព្រលានយន្តហោះនៅមូស្គូ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner