អតីតសេដ្ឋីអាកាសចរណ៍វៀតណាម ជាប់គុក២១ឆ្នាំ
ហណូយ៖ អតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍វៀតណាម លោក Trinh Van Quyet កាលពីថ្ងៃចន្ទ ត្រូវបានតុលាការ ប្រកាសសាលក្រម ឱ្យជាប់ពន្ធនាគារ រយៈពេល ២១ឆ្នាំ ពីបទក្លែងបន្លំ លើផ្សារភាគហ៊ុន ដែលមានតម្លៃ ១៤៦លានដុល្លារ។
លោក Trinh Van Quyet ស្ថិតក្នុងចំណោមជនជាប់ចោទ៥០នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញថា មានពិរុទ្ធនេះ។ តុលាការបាននិយាយថា លោក Quyet បានប្រព្រឹត្តកំហុស នៅចន្លោះឆ្នាំ ២០១៧ និង ២០២២។ តុលាការបានបន្ថែមថា មានជនរងគ្រោះ ពីការបក្លែងបន្លំនេះ មានចំនួន២ម៉ឺន៥ពាន់នាក់។
ករណីនេះគឺជាផ្នែកមួយនៃការបង្រ្កាបអំពើពុករលួយថ្នាក់ជាតិ របស់វៀតណាម ដែលបានបោសសម្អាតមន្ត្រី និងសមាជិកឥស្សរជនធុរកិច្ច ជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។
កាលពីខែមេសា មហាសេដ្ឋីអចលនទ្រព្យវៀតណាមកំពូលម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងករណីឆបោក តម្លៃ ២៧ពាន់លានដុល្លារ។
ក្រោយមក ក្នុងខែនោះ ដដែល ប្រធានក្រុមហ៊ុនភេសជ្ជៈកំពូលម្នាក់ទៀត ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ ក្នុងករណីឆបោក តម្លៃ ៤០លានដុល្លារ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត