ឈប់ផឹកស្រា មកជួយថតរូបផ្សាយទេសចរណ៍

ឡុងដ៍៖ ធ្លាប់តែជាអ្នកញៀនសុរា បុរសម្នាក់នៅទីក្រុងHull នៃចក្រភពអង់គ្លេស បានផ្លាស់ប្តូរទម្លាប់ផឹកស្រា មកជួយសហគមន៍របស់គាត់ផ្សព្វផ្សាយពីទេសចរណ៍វិញ។ ជាការផ្លាស់ប្តូរដែលនាំមកនូវការកោតសរសើរ និងធ្វើឲ្យជីវិតរបស់គាត់មានអត្ថន័យជាងមុន។

កាលពីខែវិច្ឆិកាឆ្នាំមុន លោក John Levesley បានទម្លាក់ចោលកែវស្រាវ ហើយបង្កើតទំព័រហ្វេសប៊ុកមួយ ដោយឲ្យឈ្មោះថា Hull 01482។ ចាប់តាំងពីពេលនោះ លោកចាប់ផ្តើមដើរផ្តិតយករូបភាពស្អាតៗ ពីតំបន់ដែលគាត់រស់នៅដោយប្រើទូរស័ព្ទដៃ ហើយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គាត់។

មិនដល់មួយឆ្នាំផងទេ លោកទទួលបានអ្នកតាមដាន ឬ Follower ច្រើនជាង ២០,០០០ នាក់។

បុរសវ័យ ៣៥ឆ្នាំ មកពីប្រទេសអេស្បាញរូបនេះ ធ្លាប់ចាត់ទុកខ្លួនឯងដូចជាមនុស្សព្រៃ និងពេលខ្លះគិតថា ខ្លួនឯងជាមនុស្សឆ្កួតទៅទៀត ដោយសារតែការផឹកស្រាមិនលែងដៃ។ លោកបានរៀបរាប់ថា ការផ្លាស់ប្តូរពីអ្នកញៀនស្រា មកជាអ្នកផ្សព្វផ្សាយទេសចរណ៍ បានធ្វើឲ្យគាត់ក្លាយជាមនុស្សផ្សេងម្នាក់ដែលមានគោលដៅច្បាស់លាស់។ លោកសង្ឃឹមថា ការកែប្រែរបស់លោកអាចជាឧទាហរណ៍មួយសម្រាប់អ្នកញៀនស្រា និងអំពើអបាយមុខផ្សេងៗទៀត។

លោក Levesley បានផ្តល់ដំបូលមានថា ប្រសិនបើដឹងថាខ្លួនយើងកំពុងជាប់ផុតក្នុងផ្លូវអាក្រក់ យុវវ័យគួរតែព្យាយាមទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ហើយសាកគិតឡើងវិញថា តើខ្លួនយើងអាចធ្វើអ្វីបាន។ លោកថា គ្រាន់តែទូរស័ព្ទដៃមួយក៏អាចផ្លាស់ប្តូរជីវិតមនុស្សម្នាក់បានដែរឲ្យព្យាយាម និងប្រឹងប្រែង៕

ប្រភព: BBC ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner