បង់ក្លាដែសប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន

ដាកា: មេទ័ពបង់ក្លាដែស លោក Waker-Uz-Zaman បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ បន្ទាប់ពីនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានបណ្តេញចេញពីតំណែង និងរត់ភៀសខ្លួនចេញពីប្រទេស។

អគ្គមេបញ្ជាការបង់ក្លាដែស លោក Waker-Uz-Zaman បាននិយាយថា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina អាយុ ៧៦ឆ្នាំ បានលាលែងពីតំណែងហើយ និងថា កងទ័ពនឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើង។

មេទ័ពបង់ក្លាដែសរូបនេះបាននិយាយទៅកាន់ប្រជាជាតិតាមកញ្ចក់ទូរទស្សន៍ រដ្ឋ ថា ខ្ញុំសូមប្រាប់អ្នករាល់គ្នា ថា ភាព អយុត្តិធម៌ ទាំងអស់ នឹង ត្រូវ ដោះស្រាយ ។ លោកបន្ថែមថា បង់ក្លាដែសបាន រង ទុក្ខ វេទនា ជា ខ្លាំង ហើយវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យមនុស្សជាច្រើនត្រូវ បាន សម្លាប់ ដូច្នេះវា ដល់ ពេល ត្រូវ បញ្ឈប់ អំពើ ហិង្សា ហើយ។

ការលាលែងពីតំណែង និងរត់ចេញពីប្រទេសរបស់លោកស្រី Hasina កើតឡើង ចំពេលបាតុកម្មបានផ្ទុះជាអំពើហិង្សា ទាមទារឱ្យលោកស្រីចុះចេញពីអំណាច។ មនុស្សប្រមាណជាង ៣០០នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ កាលពីសប្តាហ៍កន្លងទៅ។

លោកស្រី Sheikh Hasina បានបន្តជាប់ឆ្នោតសម្រាប់អាណត្តិទី៥ កាលពីខែមករា ដើមឆ្នាំ ២០២៤នេះ។ លោកស្រីបានកាន់តួនាទីជានាយករដ្ឋមន្រ្តីបង់ក្លាដែសលើកដំបូង ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner