មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សំណូមពរឱ្យប្រជាជនចូលរួមថែ​ទាំ​ផ្លូវក្រាលកៅស៊ូជិត១៥០គីឡូម៉ែត្រ

អត្ថបទដោយ៖
អ៊ុក សំអាន

បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន​បទ​បានសំណូមពរដល់អាជ្ញាធរ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវក្រាលកៅ
ស៊ូ និងអ្នកប្រើប្រាស់កំណាត់ផ្លូវទាំងប្រាំខ្សែប្រវែង​ជិត១៥០គីឡូម៉ែត្រ​ស្ថិតនៅក្រុង ស្រុក ចំនួនប្រាំបី ក្នុងខេត្តបាត់ដំបង ចូល​រួម​ថែទាំឱ្យបាន​ល្អ ,កុំដឹកធ្ងន់លើសការណែនាំ ប្រយោជន៍ដើម្បីប្រើប្រាស់ផ្លូវនេះ​បាន​យូរអង្វែង។

ផ្លូវប្រភេទក្រាលកៅស៊ូDBSTចំនួនប្រាំបីខ្សែខាងលើមានប្រវែងសរុបជិត១៥០ គីឡូម៉ែត្រ,មានទទឹងខ្នងលើប្រាំម៉ែត្រ និងប្រាំមួយ​ម៉ែត្រ និង​បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៥១០ស្លាក។ផ្លូវទាំងនេះស្ថិត​នៅ​ស្រុក ក្រុងគោលដៅ ដូចជា ស្រុករុក្ខគិរី ស្រុក​មោង​ឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ និង ក្រុងបាត់ដំបង ។ជាផ្លូវស្ថិតក្នុងគម្រោងថែទាំប្រចាំ។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា​សមាជិ​ក​គណៈ​​​កម្មា​​​ធិការ​​​​​លទ្ធកម្ម (គ.ល) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤បានដឹកនាំគណៈ​ប្រតិភូ​អន្តរក្រសួងចុះត្រួត​​ពិនិត្យ​និងវាយតម្លៃ​​​ សំណង់សិល្បការ្យ តាម​បណ្តាក្រុង-ស្រុកមួយ​ចំនួនរបស់ខេត្តបាត់ដំបងក្រោយពីបញ្ចប់​សុពលភាព​លើការងារ​ថែទាំជាប្រចាំដំណាក់កាលទី១ លើការងារ​ថែទាំជាប្រចាំ។

ក្នុងពេលចុះត្រួតពិនិត្យឯកឧត្តម អ៊ិន ចន្ថា បានប្រាប់ទូរទស្សន៍​អប្សរាថា ផ្លូវទាំងប្រាំបីខ្សែនេះ ជាសមិទ្ធផលផ្លូវជនបទ។ហេដ្ឋារចនា​សម័្ពន្ធនេះ បាន​ជួយ​សម្រួល​​ដល់ការ​​ដឹកជញ្ជូន​​​ផលិត​ផល​​កសិកម្ម កសិ- ​ឧស្សា​ហកម្ម ការ​ធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ​សិស្សា​នុសិស្ស​​ បានកាន់តែឆាប់រហ័ស។ពិសេសការលើកកម្ពស់ជីវភាពប្រជាជន។

តាមរយៈទូរទស្សន៍អប្សរាដដែល ឯកឧត្តមរដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍ជនបទបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ
ដែលប្រើប្រាស់ផ្លូវសូមចូលរួមថែរក្សា ការពារផ្លូវ កុំដឹកជញ្ជូន​លើស​ទម្ងន់ កុំធ្វើសកម្មភាពណាដែលបង្កការខូចដល់ផ្លូវ ។ពោលគឺ​សូមចូល
រួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា៕

អត្ថបទនិងរូបភាព៖អ៊ុក សំអាន ប.ប

ads banner