មតិពលរដ្ឋខ្មែរ៖ ការប្រមែប្រមូលពលរដ្ឋខ្មែរ ចូលរួមប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ នៅប្រទេសជប៉ុន បង្ហាញពីចរឹតអន់បំផុតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលគិតតែប្រយោជន៍ក្រុមខ្លួន ដើម្បីកេងចំណេញនយោបាយ
ភ្នំពេញ៖ មតិរបស់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានបញ្ជាក់ថា ការប្រមែប្រមូលប្រជាពលរដ្ឋខ្មែដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន មកចូលរួមប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បង្ហាញពីចរឹតអន់បំផុតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលគិតតែប្រយោជន៍ក្រុមខ្លួន ដើម្បីកេងចំណេញនយោបាយ និងមិនបានគិតទាល់តែសោះពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរមកចូលរួមទាំងនោះ ទោះបីជាភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីមហន្តរាយគ្រោះរញ្ជួយដីដ៏ធំ និងខ្យល់ព្យុះ Nankai Trough Earthquake ក៏ដោយ ។
កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់កម្ពុជាច្រើនរូប ដែលក្នុងនោះ រួមមាន ការថ្លែងសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងប្រសាសន៍ច្រើនដងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចែករំលែកឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រត្តិបត្តិការ CLV-DT ដោយក្រសួងពាណិជ្ជម្ម និងការផ្តល់កិច្ចសម្ភាសន៍ពិសេសរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលដៅផ្តល់ និងពន្យល់យ៉ាងលម្អិត និងក្បោះក្បាយអំពីទិដ្ឋភាពទូទៅ និងគោលបំណងនៃកិច្ចសហប្រត្តិការតំបន់អភវិឌ្ឍន៍ត្រីកោណ (CLV-DTA) រួចហើយ។
ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដ៏ច្រើនលើសលុប រួមទាំងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន បានយល់យ៉ាងច្បាស់ និងសំដែងនូវការគាំទ្រនូវកិច្ចសហប្រតិបត្តិការខាងលើ ដែលមានគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ប្រែក្លាយទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
ទន្ទឺមនេះ ប្រជាពលរដ្ឋខ្មែរបានជឿជាក់លើការធានារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា គ្មានការកាត់ទឹកដី ៤ខេត្ត (ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ) របស់កម្ពុជាឱ្យបរទេសនោះទេ ហើយក៏គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនេះទេ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព នៃ CLV-DTA លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខេត្តជាប់ព្រំដែនឱ្យមានជីវភាពកាន់តែធូរធារ ជាដើម។
ទោះជាមានការពន្យល់ និងបកស្រាយបំភ្លឺអំពី កិច្ចសហប្រតិបត្តិការ CLV-DTA ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរួចហើយក្តី ក៏ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តួចនៅប្រទេសជប៉ុន មិនត្រឹមតែនៅតែធ្វើជាមិនយល់ និងមិនទទួលស្គាល់ការពិតប៉ុណ្ណោះទេ ថែមទាំងបានអូសទាញ និងប្រមែប្រមូលប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សាពីតំបន់ផ្សេងៗនៅក្នុងប្រទេសជប៉ុនមកចូលរួមប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA)ទៅវិញ ក្នុងគោលដៅញុះញង់បង្កចលាចល បំផ្លាញសមិទ្ធផល និងដំណើរការនៃកិច្ចសហប្រតិបត្តិការ CLV-DTA ដែលកំពុងតែមានការកើនឡើងនូវវឌ្ឍនភាពជាបន្តបន្ទាប់លើផ្នែកហេត្ថារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ទេសចរ ជាដើម។
ប្រជាពលរដ្ឋខ្មែរដទៃទៀត បានបញ្ចេញមតិថា ការនៅបន្តធ្វើការប្រមូលផ្តុំដោយក្រុមប្រឆាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការបម្រើផលប្រយោជន៍របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនេះ ដែលមិនបានគិតឱ្យបានវែងឆ្ងាយទាល់តែសោះពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរមកចូលរួមទាំងនោះ ទោះបីជាភ្នាក់ងារឧត្តុនិយមជប៉ុនបានព្រមានពីមហន្តរាយគ្រោះរញ្ជួយដីដ៏ធំ និងខ្យល់ព្យុះ Nankai Trough Earthquake និងបានទទូចឱ្យប្រជាពលរដ្ឋរស់នៅជប៉ុនស្ថិតក្នុងភាពប្រុងប្រយ័ត្ន ក្នុងរយៈពេល១សប្តាហ៍ក៏ដោយ។ ប្រជាពលរដ្ឋខ្មែរដទៃទៀត ក៏បានចោទជាសំណួរថា ចុះបើមានឧបទ្ទវហេតុពីមហន្តរាយគ្រោះរញ្ជួយដីដ៏ធំ និងខ្យល់ព្យុះកើតមានឡើង តើនរណាជាអ្នកទទួលខុសត្រូវ? ប្រជាពលរដ្ឋខ្មែរទាំងនោះអាចរងនូវផលប៉ះពាល់ដល់អាយុជីវិត ឬការងារធ្វើ ឬការសិក្សា ផងដែរ។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋខ្មែរដទៃទៀតក៏បានប្រាប់ឱ្យដឹងថា ធាតុពិតនៃការធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅជប៉ុនគឺក្នុងគោលបំណងចង់បានសិទ្ធិជ្រកកោន និងបម្រើឆ្នាំងបាយរបស់ពួកគេតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ អាជ្ញាធរជប៉ុនមិនបានជឿ ឬមិនអាចផ្តល់សិទ្ធិជ្រកកោនណាមួយដល់ពួកគេបានទេ ព្រោះប្រទេសជប៉ុនបានដឹងច្បាស់អំពីភាពរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា ជាពិសេស ប្រទេសជប៉ុន ដែលជាប្រទេសដៃគូរអភិវឌ្ឍក៏បានគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២០លានដុល្លារអាមេរិក ដល់កិច្ចសហប្រត្តិបត្តិការ CLV-DTA កន្លងមកដែរ។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋខ្មែរដទៃទៀតក៏បានប្រាប់ឱ្យដឹងថា ធាតុពិតនៃការធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅជប៉ុនគឺក្នុងគោលបំណងចង់បានសិទ្ធិជ្រកកោន និងបម្រើឆ្នាំងបាយរបស់ពួកគេតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ អាជ្ញាធរជប៉ុនមិនបានជឿ ឬមិនអាចផ្តល់សិទ្ធិជ្រកកោនណាមួយដល់ពួកគេបានទេ ព្រោះប្រទេសជប៉ុនបានដឹងច្បាស់អំពីភាពរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា ជាពិសេស ប្រទេសជប៉ុន ដែលជាប្រទេសដៃគូរអភិវឌ្ឍ ក៏បានគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២០លានដុល្លារអាមេរិក ដល់កិច្ចសហប្រត្តិបត្តិការ CLV-DTA កន្លងមកដែរ។
បើពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសជប៉ុនវិញ ដោយព្រួយបារម្ភខ្លាំងពីសុខទុក្ខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋជប៉ុន និងដើម្បីទប់ទល់ និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងមហន្តរាយគ្រោះរញ្ជួយដីដ៏ធំ និងខ្យល់ព្យុះ Nankai Trough Earthquake ដែលអាចកើតមានឡើង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានលុបចោលគម្រោងដំណើរទស្សនកិច្ចដែលបានគ្រោងទុកភ្លាមៗ ទៅកាន់បណ្តាប្រទេសនៅអាស៊ីកណ្តាល ផងដែរ ៕
ដោយៈ សួង ពិសិដ្ឋ