ឥណ្ឌាទម្លាក់តម្លៃមាស ពេលមាសនៅផ្សារអន្តរជាតិឡើងថ្លៃ

ញូវដែលី: នៅពេលមាសនៅលើទីផ្សារអន្តរជាតិកំពុងឡើងថ្លៃ ឥណ្ឌាដែលជាប្រទេសប្រើប្រាស់មាសធំទី២ របស់ពិភពលោក បានកាត់បន្ថយពន្ធនាំចូលមាសពី ១៥ភាគរយ មកនៅត្រឹម ៩ភាគរយ ដើម្បីទម្លាក់តម្លៃមាស និងជំរុញការទិញមាសក្នុងស្រុក។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន VNExpress។

ភ្នាក់ងារព័ត៌មាន រ៉យទ័រ រាយការណ៍ថា ភ្លាមៗ បន្ទាប់ពីប្រកាសកាត់បន្ថយពន្ធ តម្លៃមាសនៅក្នុងទីផ្សារឥណ្ឌាបានធ្លាក់ចុះមកត្រឹម ៨០៥ដុល្លារក្នុងទម្ងន់ ១០ក្រាម ដែលជាតម្លៃទាបបំផុតក្នុងពេល ៤ខែ ពោលគឺធ្លាក់ចុះពីតម្លៃខ្ពស់បំផុត ៨៩១ដុល្លារ កាលពីដើមខែកក្កដា។

ការប្រើប្រាស់មាសរបស់ប្រទេសឥណ្ឌា នៅត្រីមាសទី២ ឆ្នាំ២០២៤ បានធ្លាក់ចុះ៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាមុន មកត្រឹម១៤៩,៧តោន។ ក្រុមប្រឹក្សាមាស WGC ក៏បានព្យាករណ៍ដែរថា តម្រូវការមាសឥណ្ឌាសរុបអាចនឹងកើនឡើងពី ៧០០ ទៅ ៧៥០តោននៅឆ្នាំ២០២៤នេះ។ ដោយឡែកកាលពីឆ្នាំ២០២៣ ឥណ្ឌាបានប្រើប្រាស់លោហៈមានតម្លៃនេះសរុបចំនួន ៧៦១តោន៕
 
ប្រភព៖ VNEXpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner