ចិនបញ្ចេញត្រីឆ្លាមបាឡែនយន្ត ឆ្លាតវៃដំបូងគេលើពិភពលោក

ប៉េកាំង: ក្រុមហ៊ុនចិនមានមូលដ្ឋាននៅទីក្រុង Shenyang កំពុងឈានមុខគេ ក្នុងការរួមបញ្ចូលគ្នាបច្ចេកវិទ្យាអវកាសជាមួយឧស្សាហកម្មសមុទ្រ តាមរយៈការបង្កើតត្រីឆ្លាមបាឡែនយន្តឆ្លាតវៃដំបូងគេលើពិភពលោកដោយជោគជ័យ។

ត្រីយន្តបំពាក់បច្ចេកវិទ្យា bionic ដ៏ធំបំផុត បង្កើតឡើងដោយក្រុមហ៊ុនShenyang Aerospace Xinguang Group មានប្រវែងជិត ៥ម៉ែត្រ និងទម្ងន់ ៣៥០គីឡូក្រាម មានសមត្ថភាពធ្វើចលនាក្នុងទឹកដូចនឹងត្រីឆ្លាម ឬត្រីបាឡែនពិតៗ រួមមានទាំងការហែលទឹក ការបង្វិល និងអណ្តែតខ្លួន ការមុជទឹក និងសូម្បីតែចលនានៃមាត់របស់វា។

ត្រីឆ្លាមត្រីបាឡែនយន្តនេះ មានមុខងារគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជាការប្រើបញ្ជាពីចម្ងាយ, ការហែលទឹកតាមកម្មវិធី និងអាចហែលទឹកបានក្នុងល្បឿនរហូតដល់០.៧ម៉ែត្រក្នុងមួយវិនាទី និងជ្រមុជទឹកក្នុងជម្រៅ២០ម៉ែត្រ។

ដោយមានបំពាក់កាមេរ៉ាអុបទិក ត្រីឆ្លាមត្រីបាឡែនយន្តនេះ អាចនឹងត្រូវដាក់ពង្រាយសម្រាប់កិច្ចការជាច្រើន រួមទាំងការត្រួតពិនិត្យគុណភាពទឹកការកំណត់ផែនទីក្រោមទឹក និងបេសកកម្មឯកទេសផ្សេងៗទៀត។
 
ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា
 

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner