ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបងថ្កោលទោសទង្វើជនក្បត់ជាតិដែលញុះញង់ពលរដ្ឋ ឲ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់
(ភ្នំពេញ)៖ លោក ផេង សិទ្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តបាត់ដំបង បានប្រតិកម្មថ្កោលទោស និងប្រកាសជំហរក្នុងការប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិ ៣ជំនាន់របស់ទណ្ឌិត សម រង្ស៊ី ដែលបានញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងតែដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន ក្រោមដំបូល និងម្លប់សុខសន្តិភាព។
លោក ផេង សិទ្ធី ប្រធានប្រតិបត្តិ ស.យ.ស.ស បានធ្វើការអះអាងបន្ថែមថា៖គ្រប់កម្លាំងយុវជនទាំ
ងអស់ គឺ៖គោរពប្រតិបត្តិ ទៅតាមអ្វីដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយស
ម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះក្នុងនាមថ្នាក់ដឹកនាំនិងយុវជនទាំង
អស់ មិនត្រូវទៅចូលរួមជាមួយសកម្មភាពទង្វើញុះញង់និងចូលរួមធ្វើបាតុកម្ម តាមជនក្បត់ជាតិ៣ជំ
នាន់ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួកជនក្បត់ជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះទេ។
ក្នុងនាមប្រធានកណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង លោក ផេង សិទ្ធី បានអំពាវនាវដល់យុវជនទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលបានមកដោយការលំបាក កុំជ្រួលច្របល់ចូលរួមសកម្មភាពតាមការញុះញង់របស់ក្រុមក្បត់ជាតិទាំងនោះឲ្យសោះ ។
ប្រធានប្រតិបត្តិ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព(ស.យ.ស.ស)ខេត្តបាត់ដំបង ក៏បានបង្ហាញពីទស្សនៈផ្ទាល់ ប្រាប់ទូរទស្សន៍អប្សរាថា៖ ដោយយល់ឃើញពីទង្វើរបស់ក្រុមជនជាតិក្បត់គឺជាទង្វើដ៏លាមកថោកទាបបំផុត ក្នុងការញុះញង់អូសទាញឲ្យពលរដ្ឋខ្មែរឱ្យយកជីវិត ទៅស្លាប់ ដើម្បីបម្រើមហិច្ឆតា ចង់ដណ្តើមអំណាចខុសច្បាប់របស់ខ្លួន ។
ក្នុងនាមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសូមប្រកាសយ៉ាងដាច់អហង្កាធ្វើការថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិដ៏ឆ្កួតលីលារបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលកំពុងតែព្យាយាមញុះញង់ ឱ្យប្រជាពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន និងសូមអំពាវដល់បងប្អូនខ្មែរ និងយុវជនទូទាំងប្រទេសសូមកុំលង់ជឿតាមការអូសទាញ ពីអ្នកនយោបាយណាមួយដែលឃោសនាបញ្ឆោតអូសទាញឱ្យបងប្អូនខាតបង់ផលប្រយោជន៍ និងផ្សងព្រេងដ៏គ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ ត្រូវចាត់ទុកបុគ្គលទណ្ឌិត សម រង្ស៊ី ថា៖ជាជនក្បត់ជាតិ ៣ជំនាន់ដែលជាជនប៉ុនប៉ងនិងព្យាយាមគ្រប់មធ្យោបាយដ៏ថោកទាបដើម្បីបំផ្លាញជាតិសាសន៍ខ្លួនឯង ជាដាច់ខាត៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )