លោក Kagame ស្បថចូលកាន់តំណែងជាប្រធានាធិបតី រវ៉ាន់ដា អាណត្តិទី៤
បរទេស៖ ប្រជាជន រ៉វ៉ាន់ដា រាប់ពាន់នាក់ បានចូលរួម ក្នុងពិធីស្បថចូលកាន់តំណែង របស់ លោក Paul Kagame ជាប្រធានាធិបតីប្រទេស រវ៉ាន់ដា សម្រាប់អាណត្តទី៤ រយៈពេល៥ឆ្នាំទៀត កាលពីថ្ងៃអាទិត្យ។
បុរសខ្លាំង វ័យ ៦៦ ឆ្នាំរូបនេះ បានទទួលសម្លេងឆ្នោតគាំទ្រ ច្រើនជាង ៩៩ ភាគរយ នៅក្នុងការបោះឆ្នោត កាលពីខែមុន។ លោកបាននិយាយថា សន្តិភាពក្នុងតំបន់ គឺជា «អាទិភាព» នៅចំពោះមុខជម្លោះ ដែលកំពុងបន្តមាន នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាប្រទេសជិតខាង។
របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បាននិយាយថា ទាហាន រ៉វ៉ាន់ដា ប្រមាណពី ៣ ទៅ ៤ពាន់នាក់ កំពុងប្រយុទ្ធ ជាមួយក្រុមបះបោរ M23។ ប្រទេសអាហ្វ្រិកមួយនេះថា ជាការគ្រប់គ្រងជាក់ស្តែង លើក្រុមដែលបង្កហានិភ័យ នៃអស្ថិរភាព នៅតាមព្រំដែន។
សកម្មជនសិទ្ធិមនុស្សបានរិះគន់ជ័យជម្នះដ៏លើសលប់របស់បុរស ដែលគ្រប់គ្រងប្រទេស តាំងពីឆ្នាំ១៩៩៤មករូបនេះ ដោយចោទថា គឺជារបបគាបសង្កត់ ខណៈដែលមានបេក្ខជនតែពីរនាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះប្រជែង ហើយអ្នករិះគន់លេចធ្លោមួយចំនួន ត្រូវបានរារាំង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត