មន្ត្រីទូតកម្ពុជា និងអូស្ត្រាលី ជួបពិភាក្សាការងារ ពីមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្ដរជាតិ បានអនុញ្ញាតឱ្យលោកស្រី Bridget Collier អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ដ្រាលី ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

លោកស្រី Bridget Collier បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបាន​មក​បំពេញការងារនៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ល្អរវាង​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា។

នៅក្នុងជំនួប ឯកឧត្តម ប្រាក់ ងួនហុង និងលោកស្រី Bridget Collier ក៏បានពិភាក្សា​អំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យសំខាន់ៗ​រួមមាន ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner