ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ផ្តោតសំខាន់ គឺការរិតចំណងមិត្តភាព

ភ្នំពេញ៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំចាប់ពូល ការ ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ កាលពីល្ងាចថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេ​ខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជា​ប្រ​ធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា ការប្រកួតនេះរៀបចំឡើងមាន​ពានរង្វាន់​ចំនួន៣ គឺពានរង្វាន់ទី១ សម្រាប់អន្តរអគ្គចំណុះឱ្យក្រសួងមហាផ្ទៃ ពានរង្វាន់ទី២ សម្រា​ប់​ក្លិបវាយសី ឬសមាគមកីឡាវាយសីទូទាំងប្រទេសនិងពានរង្វាន់ទី៣ ជាពានរង្វាន់អន្តរ​ជាតិ សម្រាប់កងកម្លាំងអនុវត្តច្បាប់នៃប្រទេសអាស៊ាន ដែលមាន៥ប្រទេស មានកម្ពុជា​ម្ចាស់​ផ្ទះ ថៃ វៀតណាម សង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ពានរង្វាន់ទាំង៣នេះគឺស្ថិតក្នុង​ថ្ងៃ​ប្រកួត​ជាមួយគ្នា ដែលមានរយៈពេល៣ថ្ងៃស្ថិតនៅចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាបឋមសិក្សា ពញាហុកនេះឯង។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោល​បំណង​រួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះ​ស្មារតី​ស្រលាញ់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្ដាក្លឹបកីឡាវាយសី​យុវជនជានគរបាលប្រទេសនានាក្នុងតំបន់។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោល​បំណង​រួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះ​ស្មារតី​ស្រលាញ់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្ដាក្លឹបកីឡាវាយសី​យុវជន​ជានគរបាលប្រទេសនានាក្នុងតំបន់។

រដ្ឋលេខាធិការដដែលបានពន្យល់ទៀតថា ព្រឹត្តិការណ៍នេះ វាពិតជាមាន ផលចំណេញ ដ៏ធំធេងណាស់ សម្រាប់ការផ្ដួចផ្ដើមរបស់ឯកឧត្តម អភិសន្តិបណ្ឌិតឲ្យមាន​ព្រឹត្តិការណ៍​នេះកើតឡើង។ ពិតណាស់ក្រៅពីទទួលបានការរឹតចំណងរវាងប្រទេសដែលបានចូលរួម វាក៏អាចបង្កើនភាពស្ថិតស្នាលរវាងក្លឹប ស្ថាប័ន និងអង្គភាព ទូទាំងប្រទេសផងដែរ។

ឯកឧត្តម សរ សិទ្ធិ ក៏បានថ្លែងអំណរដល់ថ្នាក់ដឹកនាំឯកឧត្តម រដ្ឋលេខាធិការ ក៏បានថ្លែង អំណរគុណជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្ត្រីរាជការ ក្រោមឱវាទ ដោយផ្ដល់អនុសាសន៍ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។ជាមួយគ្នានេះ ក៏សូមអរគុណក្រុមហ៊ុនឧបត្ថម្ភដែលបានរួមចំណែក ធ្វើឱ្យព្រឹត្តិ ការណ៍នេះ សម្រេចចេញជារូបរាងផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់នេះមានក្លិបក្នុងស្រុកចូលរួមប្រកួតចំនួន ១២ បន្ថែមលើស ពីនេះ ក៏មានក្លិបមកពីអង្គភាពនានាចំណុះឲ្យក្រសួងមហាផ្ទៃចូលរួមមានចំនួន ១៣ ។ ព្រឹត្តិការណ៍នេះមាន៤វិញ្ញាសារួមមានឯកត្តជនថ្នាក់ជាតិ វិញ្ញាសាប្រកួតជាក្រុមអន្តរជាតិ វិញ្ញាសាឯកត្តជនមហាផ្ទៃ និងវិញ្ញាសាប្រកួតគូកិត្តិយសក្រសួងមហាផ្ទៃ ៕

រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner