ព្រះមហាក្សត្រថៃលើកលែងទោសដល់លោក ថាក់ស៊ីន

បាងកក៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃ មួយថ្ងៃបន្ទាប់ពីកូនស្រីពៅរបស់លោក គឺអ្នកស្រី ថែថោងថាន ស៊ីណាវ៉ាត់ ត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃកាលពីថ្ងៃសុក្រ។

មេធាវីផ្ទាល់របស់លោក ថាក់ស៊ីន គឺលោក Winyat Chartmontri បាននិយាយកាលពីថ្ងៃសៅរ៍ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានស្ថិតក្នុងចំណោមអ្នកទោស ៧.៥០០នាក់ដែលទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស នាឱកាសនៃពិធីចម្រើនព្រះជន្មចូល ៧២ព្រះវស្សារបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn។

លោក Winyat បានបញ្ជាក់ថា ការលើកលែងទោសនេះបានចូលជាធរមាននៅថ្ងៃអាទិត្យទី១៨ ខែសីហានេះ ដែលនឹងធ្វើឱ្យលោកក្លាយជាមនុស្សមានសេរីភាព និងលែងមានឈ្មោះជាប់ជាពិរុទ្ធជន។

សូមរម្លឹកថា លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសថៃ កាលពីខែសីហាកន្លងទៅ ក្រោយរស់នៅនិរទេសនៅឯបរទេសជាច្រើនឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រូបលោកចេញពី អំណាចកាលពីឆ្នាំ២០០៦។

ក្រោយត្រឡប់ចូលស្រុកវិញ លោក លោក ថាក់ស៊ីន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍ដែលគេចោទប្រកាន់ថា បានប្រព្រឹត្ត អំឡុងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner