៧ខែ! ទុរេនវៀតណាមនាំចេញ ១.៧ពាន់លានដុល្លារ

ហាណូយ៖ ការនាំចេញទុរេនវៀតណាម មានតម្លៃ១,៧ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម ចេញផ្សាយដោយកាសែត VNexpress នាពេលថ្មីៗនេះ។

ប្រភពបានឱ្យដឹងថា ជាមួយនឹងលក្ខខណ្ឌអំណោយផល អ្នកជំនាញកសិកម្មបានព្យាករណ៍ថា ការនាំចេញទុរេនវៀតណាម នឹងកើនឡើងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពោលគឺអាចកើនតម្លៃសរុប ដល់ ៣.៥ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៤នេះ។ លក្ខខណ្ឌអាកាសធាតុមិនអំណោយផល បានធ្វើឱ្យទិន្នផលទុរេនរបស់ប្រទេសថៃ ធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើតឱកាសបន្ថែមទៀត សម្រាប់វៀតណាម នៅក្នុងទីផ្សារ។

អគ្គលេខាធិការ នៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានកត់សម្គាល់ថា កសិករនៅខេត្ត ដីសណ្តទន្លេមេគង្គ បានបង្កើនទិន្នផលធុរេន យ៉ាងខ្លាំង ក្នុងរយៈពេល៧ខែមកនេះ។ ប្រភពបន្តថា នៅក្នុងតំបន់នេះ កំពុងផ្តោតលើការដាំដំណាំទុរេន ក្រៅរដូវ។ ក្រៅពីនេះ ក៏មានដាំ នៅតំបន់ភាគអាគ្នេយ៍, ឆ្នេរភាគកណ្តាល និងតំបន់ខ្ពង់រាបកណ្តាល ផងដែរ។

ចិន ថៃ ជប៉ុន សុទ្ធតែជាទីផ្សារធំៗ ទិញទុរេនរបស់ប្រទេសវៀតណាម នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner