BMW ១,៤ លានគ្រឿងជួបបញ្ហាពោងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW នឹងប្រមូលឡានចំនួន ១.៤ លានគ្រឿង នៅក្នុងប្រទេសចិន មកជួសជុលឡើងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់ ដល់អ្នកបើកបរ នេះបើតាមនិយតករទីផ្សារ របស់ប្រទេសចិន ប្រកាស នាពេលថ្មីៗនេះ។

រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ បាននិយាយថា រថយន្តទាំងនេះ បំពាក់ពោងសុវត្ថិភាព របស់ក្រុមហ៊ុនសាជីវកម្មជប៉ុន Takata ដែលអាចផ្ទុះ បង្កគ្រោះថ្នាក់ដល់អ្នកបើកបរ ប្រសិនជាមកយកទៅជួសជុលឡើងវិញ។

រថយន្តរងផលប៉ះពាល់ រួមមាន ម៉ូដែល ដែលផលិត នៅចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៧ ។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ នឹងប្តូរពោងសុវត្ថិភាព ដោយមិនគិតថ្លៃ ជូនៅដល់អតិថិជន នេះបើតាមប្រភពដដែល។

ជាការកត់សម្គាល់ រថយន្ត រាប់លានគ្រឿង ដែលបំពាក់ពោងសុវត្ថិភាពនៅចង្កូត ផ្គត់ផ្គង់ដោយក្រុមហ៊ុន Takata ត្រូវបានប្រមូលមកជួសជុលវិញ តាំងពីឆ្នាំ២០១៤ ហើយក្រុមហ៊ុនជប៉ុនមួយនេះ បានក្ស័យធន បីឆ្នាំ ក្រោយមក។ ក្រុមហ៊ុនអាមេរិក Ford ក៏ធ្លាប់បានប្រមូលរថយន្តចំនួន ៣លានគ្រឿង ដែលមានពោងសុវត្ថិភាព Takata ក្នុងឆ្នាំ ២០២១ ផងដែរ។

នៅក្នុងខែកក្កដា ឆ្នាំនេះ ក្រុមហ៊ុន BMW បានប្រមូលរថយន្តជិត ៤០ម៉ឺនគ្រឿង នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ហេតុផលពោងសុវត្ថិភាពនេះ ដូចគ្នា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner