អភិបាលរាជធានីភ្នំពេញ ធ្វើបទបង្ហាញស្តីពីសមិទ្ធិផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ម៉ប់ សារិនប្រធានក្រុមព្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ សីហា ២០២៤ បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធិផលការងារដែលសម្រេចបាន និងទិសដៅការងារ​របស់រដ្ឋបាលរាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិតម៉ៅ ចន្ទ័ដារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ​ដោយឆ្លងកាត់​ច្រើន​ដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុស​ត្រូវក្រោមការ​ដឹក​នាំ​របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតៈនា យករដ្ឋមន្ត្រី និងបន្តដឹកនាំ​អភិវឌ្ឍន៍ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានធ្វើអោយ​រាជធានី​ភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿននា សម័យតេជោសែន ។

ឯកឧត្តម អភិបាលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុន​ប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម ដោយយកលេសពីតំបន់សហប្រតិ​បត្តិការ​អភិវឌ្ឍន៏កម្ពុជា ឡាវ វៀតណាម(CLV. DTA) ។

ឯកឧត្ដមបន្ថែមថាក្នុងនោះរដ្ឋបាលរាជធានីបាននឹងកំពុងយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាល​មន្ត្រីជំ​នាញ​ក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ព័ន្ធមានប្រព័ន្ធលូ,​ការកសាងផ្លូវថ្នល់​ជាដើម ។

ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនេះដែរ ឯកឧត្តម សន្តិបណ្ឌិតម៉ៅ ចន្ទ័ដារា បានយល់ស្របនិងគាំទ្រពេញទំហឹងពីដំណើរការអភិវឌ្ឍន៍​រាជ​ធានីភ្នំពេញ​នាពេលបច្ចុប្បន្នដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាង ២លាននាក់មានជីវភាពកាន់តែល្អប្រសើរក្នុងសន្តិភាព និងឈានទៅសម្រេចបានជាប្រ​ទេស​​មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់​នៅឆ្នាំ​២០៥០ ។

ឯកឧត្តម ដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ក្រើនរំលឹកក្នុងការពង្រឹងយន្តការ​អនុ​វត្ត​ន៍​​​គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព,ការទប់ស្កាត់ក្មេងទំនើង បញ្ហា​គ្រឿង​ញៀន​,ការគោរពច្បាប់ចរាចរណ៍ដោយប្រកាន់យកវិធានការអប់រំ ជាជាង​ការ​រង់ចាំតែ​ការផាក​ពិន័យ ។ បន្តយកចិត្តទុកដាក់តាមដានចំពោះក្រុមជនជ្រុល​និយម​ដែល​ប៉ុន​ប៉​ង​បំផ្លិច​បំ​ផ្លាញប្រទេសជាតិតាមការញ៉ុះញ៉ុងរបស់អ្នកនយោបាយនៅក្រៅស្រុក ។ ទោះបី​គោល​បំណងធ្វើបាតុកម្មមិនបានសម្រេចកាលពីថ្ងៃទី១៨ សីហា ក្តីតែពូកគេនៅតែចិញ្ចឹម​ចិត្ត​បំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner