ចិនចាត់វិធានការទប់ស្កាត់លំហូរជំងឺអុតស្វា

ប៉េកាំង៖ ទីក្រុងប៉េកាំងបានប្រកាសនាពេលថ្មីៗនេះថា អាជ្ញាធរបានចាប់ផ្តើមបង្កើនការត្រួតពិនិត្យមនុស្ស និងទំនិញដែលចូលមកក្នុងប្រទេសចិន សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា ឬ Mpox។

រដ្ឋបាលគយចិន (GAC) បានប្រកាសនាពេលថ្មីៗនេះថា អាជ្ញាធរបានចាប់ផ្តើមបង្កើនការត្រួតពិនិត្យមនុស្ស និងទំនិញដែលចូលមកក្នុងប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា ឬ Mpox ខណៈវិធានការថ្មីនេះ នឹងចូលជាធរមានក្នុងរយៈពេល៦ខែ។

រដ្ឋបាលគយចិន (GAC) បាននិយាយថា ប្រជាជនទាំងឡាយដែលធ្វើដំណើរមកពីប្រទេស និងតំបន់ផ្ទុះជំងឺអុតស្វា នឹងតម្រូវឱ្យប្រកាសលក្ខខណ្ឌសុខភាពរបស់ពួកគេដល់គយមុនពេលចូលប្រទេសចិន ប្រសិនបើពួកគេមានរោគសញ្ញាមួយចំនួន ដូចជាគ្រុនក្តៅ ឈឺក្បាល ឡើងកន្ទួល និងអាការៈផ្សេងៗទៀត។

រដ្ឋបាលគយចិន (GAC) បន្ថែមថា មន្រ្តីគយនឹងចាប់ផ្តើមអនុវត្តវិធានការវេជ្ជសាស្រ្ដ មានដូចជាការប្រមូលសំណាក និង ការធ្វើតេស្ដតាមនីតិវិធីដែលបានកំណត់។ បើតាមសេចក្តីថ្លែងការណ៍ រថយន្តកុងតឺន័រ និងទំនិញដឹកជញ្ជូនមកពីតំបន់ផ្ទុះជំងឺអុតស្វា នឹងធ្វើអនាម័យជាមុន។

សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកលជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ ក្រោយជំងឺនេះបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាង៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner