ចិនប្រើនាវាមុជទឹក ប្រមូលយកសរីរាង្គ និងដីល្បាប់ នៅមហាសមុទ្រប៉ាស៊ីហ្វិក
អត្ថបទដោយ៖
ឈឹម ទីណា
ប៉េកាំង : ជាលើកដំបូងបំផុត ចិនបានប្រើនាវាមុជទឹក Jiaolong ជ្រមុជចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីប្រមូលសរីរាង្គផ្សេងៗ និងដីល្បាប់ពីបាតសមុទ្រ ក្នុងគោលបំណងសិក្សាស្រាវជ្រាវបន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានបាតសមុទ្រ។
បេសកម្មនេះបានចាប់ផ្តើមកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំនេះ ដោយចាប់ផ្តើមចេញដំណើរពីទីក្រុង Qingdao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នៅលើនាវានេះមាននាវិកស្រាវជ្រាវសមុទ្រទឹកជ្រៅលេខ១ របស់ប្រទេសចិន និងនាវិកបរទេសផង។ បេសសកម្មនេះគ្រោងនឹងបញ្ចប់ក្នុងពេល៤៥ថ្ងៃ។
ចាប់តាំងពីឆ្នាំ ២០០៩មក នាវាមុជទឹក Jiaolong បានធ្វើប្រតិបត្តិការរុករកនៅតំបន់ដែនទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងមហាសមុទ្រអាត្លង់ទិក ជាមួយនឹងការធ្វើដំណើរសរុបចំនួន៩០០លើកចូលទៅក្នុងសមុទ្រទឹកជ្រៅ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។