អ្នកវិទ្យាសាស្រ្តរកឃើញអាចម៍ផ្កាយដែលវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន

បរទេស : ការសិក្សាថ្មីមួយដែលទើបចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត ក្នុងខែសីហានេះ បានឱ្យដឹងថា អាចម៍ផ្កាយដែលបានវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន និងបានផ្តាច់ពូជពពួកសត្វដាយណូស័រ គឺជាអាចម៍ផ្កាយមកពីតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ នៅចន្លោះភពព្រហស្បតិ៍ និងភពអង្គារ។
 
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា អាចម៍ផ្កាយនោះមានឈ្មោះថា ឈីកសឹលឹប ដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រ បានធ្លាក់មកលើផែនដី នៅចំទឹកដីអឺរ៉ុប។ អ្នកវិទ្យាសាស្ត្រអះអាងថា ស្លាកស្នាមដែលមានមុខកាត់ប្រវែង១៤៥គីឡូម៉ែត្រ ស្ថិតនៅតំបន់ឈូងសមុទ្រ យូកាតាន់ (Yucatan) នៃប្រទេសម៉ិកស៊ិកបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងដោយអាចម៍ផ្កាយឈីកសឹលឹបនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Mario Fischer-Gödde មកពីសាកលវិទ្យាល័យ  Cologne ប្រទេសអាល្លឺម៉ង់។
 
តាមរយៈសំណល់ដែលត្រូវបានបន្សល់ទុកពីអាចម៍ផ្កាយឈ្មោះ ឈីកសឹលឹប (Chicxulub) ដែលត្រូវបានរកឃើញក្នុងសំបកផែនដីនៅត្រង់តំបន់អឺរ៉ុបនោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមាសធាតុគីមីដ៏កម្រម្យ៉ាងឈ្មោះ រូថេនៀម (Ruthenium) ដូចទៅនឹងអ្វីដែលមាននៅក្នុងពពួកអាចម៍ផ្កាយ ដែលគោចរក្នុងតំបន់ចន្លោះភពព្រហស្បតិ៍ និងភពអង្គារនោះដែរ។
 
ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានបញ្ជាក់ថា អាចម៍ផ្កាយនេះបានផ្តាច់ពូជសត្វដាយណូស័រដោយរបៀបណានោះទេ។
 
សូមបញ្ជាក់ថា ការសិក្សារកប្រភពដើម និងឈ្វេងយល់ពីអាចម៍ផ្កាយតូច-ធំនានា ដែលបានវាយប្រហារផែនដី និងជាពិសេសអាចម៍ផ្កាយ ឈីកសឹលឹប គឺពិតជារឿងដ៏សំខាន់បំផុត ដើម្បីឱ្យយើងអាចត្រៀមខ្លួនបានល្អក្នុងការទប់ទល់គ្រោះមហន្តរាយដែលអាចកើតមានឡើងនៅថ្ងៃអនាគត៕
 
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner