ឥណ្ឌាវ៉ាដាច់ចិន ក្លាយជាអ្នកទិញប្រេងកំពូលពីរុស្ស៊ី

ញូវដែលី : ឥណ្ឌាបានវ៉ាដាច់ចិនក្លាយជាអ្នកនាំចូលប្រេងធំជាងគេលើពិភពលោកពីរុស្ស៊ីក្នុងខែកក្កដា ឆ្នាំ ២០២៤។

ឥណ្ឌាបាននាំចូលប្រេងចំនួន ២,០៧លានបារ៉ែលក្នុងមួយថ្ងៃពីរុស្ស៊ី កើនឡើង ៤៤ភាគរយ កាលពីខែកក្កដា ឆ្នាំ២០២៤។ តួលេខនេះបានកើនឡើង ៤,២ភាគរយបើធៀបនឹងខែមិថុនា និងកើន ១២ភាគរយ បើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។
 
ទិន្នន័យពីគយចិនបានឱ្យដឹងថា ចិនបាននាំចូលតែ ១,៧៦លានបារ៉ែលក្នុងមួយថ្ងៃពីរុស្ស៊ី ដោយសារតម្រូវការប្រេងឥន្ធនៈនៅចិនមានការថយចុះខ្លាំង ដូច្នេះធ្វើឱ្យឥណ្ឌានាំមុខចិន ក្លាយជាប្រទេសទិញប្រេងធំបំផុតរបស់រុស្ស៊ី។
 
ពាណិជ្ជកម្មរួមរវាងចិន និងឥណ្ឌាជាមួយរុស្ស៊ីក៏បានកើនឡើងផងដែរ ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ឥណ្ឌាភាគច្រើននាំចូលប្រេងឆៅ និងជី ដើម្បីគ្រប់គ្រងអតិផរណាក្នុងស្រុក។

ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើវិស័យថាមពលរបស់រុស្ស៊ី រួមទាំងការហាមឃាត់ប្រេងឆៅ និងការកំណត់តម្លៃបានធ្វើឱ្យចិន ឥណ្ឌា និងតួកគី ក្លាយជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី៕ ប្រភព : Yahoo News ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner