អត្ថន័យដ៏សំខាន់ ២ នៃការវិលត្រឡប់នៃដួងព្រលឹងខ្មែរមកមាតុភូមិកំណើត
ទី១៖ សន្តិភាព។ សន្តិភាពមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ សន្តិភាពសម្រាប់ការជួបជុំគ្នាឡើងវិញ។ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ៏កក់ក្តៅប្រកបដោយសុវត្ថិភាពសម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូបនៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។ គ្មានសន្តិភាព គឺគ្មានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធ ទាមទារបេតិកភណ្ឌទាំងនេះត្រឡប់មកវិញឡើយ។ មិត្តបរទេសមិនអាចបញ្ចូនបេតិកភណ្ឌដែលមានតម្លៃមហាសាលទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និងចលាចលនោះទេ ។
ទី២៖ ទំនុកចិត្ត និងការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជា។ មិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិ ខិតខំសហការ បំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថាកម្ពុជាមានសមត្ថភាពគ្រប់គ្រងថែរក្សា និងមានឆន្ទៈខ្ពស់បំផុតក្នុងការផ្សព្វផ្សាយ និងលើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះទៅកាន់សហគមន៍អន្តរជាតិក្នុងនាមជាប្រជាជាតិម្ចាស់ដើម។
#ams1minute