សម្តេចធិបតី៖ “គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤
រាជរដ្ឋាភិបាលបានទាមទារយកមកវិញនូវវត្ថុសិល្បៈខ្មែរសរុបចំនួន ១ ០៩៨ វត្ថុ ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥។
ខណៈនេះ កម្ពុជាបានស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិសរុបចំនួន ៧០ បន្ថែមទៀត ដែលបានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និងពីអ្នកប្រមូលសមុច្ច័យឯកជននានា នៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏កំពុងរៀបចំនីតិវិធីចាត់ចែងដឹកជញ្ជូនវត្ថុសិល្បៈខ្មែរចំនួន ៧៦ បន្ថែមទៀត មកពីចក្រភពអង់គ្លេស”។
#ams1minute