តុងហ្គារងគ្រោះរញ្ជួយដី ចំពេលធ្វើម្ចាស់ផ្ទះស្វាគមន៍មេដឹកនាំពិភពលោក

នូគូអាឡូហ្វា៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៩រ៉ិកទ័រ កាលពីថ្ងៃចន្ទ បានវាយប្រហារប្រទេសតុងហ្គា ខណៈដែលមេដឹកនាំបរទេសបានប្រមូលផ្តុំគ្នា សម្រាប់កិច្ចប្រជុំកំពូលក្នុងតំបន់ដ៏សំខាន់មួយ។

តុងហ្គាបានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៩រ៉ិកទ័រ កាលពីថ្ងៃចន្ទ ចំពេលដែលប្រទេសនេះ បើកទ្វារស្វាគមន៍មេដឹកនាំបរទេស ដែលបានប្រមូលផ្តុំគ្នាចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ដ៏សំខាន់មួយ។

រដ្ឋធានីជាប់មាត់សមុទ្ររបស់ប្រទេសតុងហ្គា គឺ នូគូអាឡូហ្វា កំពុងធ្វើជាម្ចាស់ផ្ទះវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដោយមានវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងចំណោមគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូបទៀត។

ទោះបីជាគ្រោះរញ្ជួយដីនេះ មិនបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិក៏ដោយ តែអាជីវកម្មមួយចំនួននៅជិតឆ្នេរសមុទ្រ បានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាពយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា តុងហ្គា ជាប្រទេសមួយស្ថិតនៅក្នុងរង្វង់នៃភ្នំភ្លើង និងជាតំបន់មួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលត្រូវបានគេដឹងថា ប្រហែល ៩០ភាគរយជាទីតាំងនៃការរញ្ជួយដីដែលតែងកើតឡើងនៅលើពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner