២០ឆ្នាំទៀត ចិនត្រូវការយន្តហោះថ្មីជិត ៩ពាន់គ្រឿង

ប៉េកាំង៖ ខណៈចិនចង់ធ្វើទំនើបកម្មឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ដើម្បីបំពេញកំណើនតម្រូវការនៃការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ចិននឹងត្រូវការយន្តហោះថ្មីចំនួន ៨,៨៣០គ្រឿងនៅត្រឹមឆ្នាំ ២០៤៣។ ក្នុងនោះ ៤០ភាគរយ នៃយន្តហោះសន្សំសំចៃប្រេងជាងមុន នឹងត្រូវជំនួសយន្តហោះសេរីចាស់ៗ។

ទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ ២០២៤ (CMO) របស់ Boeing បានព្យាករថា យន្តហោះពាណិជ្ជកម្មរបស់ចិន នឹងកើនឡើងជាងទ្វេដង ដល់ ៤,១ភាគរយ ពី ៤,៣៤៥គ្រឿង ដល់ ៨,៨៣០គ្រឿងនៅឆ្នាំ ២០៤៣ ជាមួយនឹងកំណើនចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំ ៥,៩ភាគរយ លើសអត្រាមធ្យមរបស់សកល ៤,៧ភាគរយ។

ការធ្វើទំនើបកម្មឧស្សាហកម្មអាកាសចរណ៍នឹងនាំឱ្យប្រទេសចិន ទទួលបានអត្រាកំណើនការធ្វើដំណើរតាមផ្លូវអាកាស ៥.២ភាគរយ ក្លាយជាទីផ្សារអាកាសចរណ៍ធំបំផុតរបស់ពិភពលោក។

អស់រយៈពេលជាង ៥០ឆ្នាំមកនេះ យន្តហោះ Boeing គឺជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញដ៏សំខាន់របស់អាកាសចរណ៍ស៊ីវិលចិន។

Boeing ក៏ជាអតិថិជនដ៏ធំបំផុត នៃឧស្សាហកម្មអាកាសចរណ៍របស់ចិនផងដែរ ជាមួយនឹងយន្តហោះ Boeing ជាង ១០,០០០គ្រឿង ដែលហោះហើរជាមួយនឹងគ្រឿងបន្លាស់ផលិតនៅចិន។

សកម្មភាពរបស់ក្រុមហ៊ុន Boeing ក្នុងប្រទេសចិន បានរួមចំណែកច្រើនជាង ១,៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដែលគាំទ្រដោយផ្ទាល់ដល់សេដ្ឋកិច្ចចិន រួមទាំងការផ្គត់ផ្គង់, ការបណ្តាក់ទុនរួមគ្នា, ការធ្វើប្រតិបត្តិការ, ការបណ្តុះបណ្តាល និងការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៕ ប្រភព៖ Boeing ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner