រកឃើញសំណាកសត្វដាយណូស័រមានអាយុកាល ១៦៥លានឆ្នាំ

បរទេស ៖ ក្រុមបេសកកម្មរបស់អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ និងកៀហ្ស៊ីស៊ីស្ថានបានរកឃើញហ្វូស៊ីលឬសំណាកសត្វដាយណូស័រ theropod នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News។
 
ដាយណូស័រនេះ ត្រូវបានអ្នកស្រាវជ្រាវដាក់ឈ្មោះឱ្យថា Alpkarakush kyrgyzicus ហើយវាមានអាយុកាលចន្លោះពី ១៦១ ទៅ១៦៥លានឆ្នាំមុន។នៅចន្លោះឆ្នាំ ២០០៦ និងឆ្នាំ ២០២៣ ហ្វូស៊ីលជាច្រើនទៀត រួមទាំងឆ្អឹងលលាដ៍ក្បាល ឆ្អឹងអាងត្រគាក និងកំភួនដៃត្រូវបានរកឃើញ។ សត្វដាយណូស័រនេះត្រូវបានគេជឿថា មានប្រវែងជាង ៩ម៉ែត្រ។
 
ពពួកសត្វគ្រប់ប្រភេទនៅលើភពផែនដីជាង ៩០ភាគរយ បានផុតពូជកាលពីជាង ៦៥លានឆ្នាំមុន ក្រោយភពផែនដីរងគ្រោះដោយអាចម៍ផ្កាយដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រដែលបានបុកចំឈូងសមុទ្រប្រទេសម៉ិកស៊ិក និងធ្វើបរិយាកាសផែនដីប្រែប្រួលយ៉ាងអាក្រក់បំផុត៕
 
ប្រភព៖ Fox News ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner