ចប់ម៉ោងធ្វើការ បុគ្គលិកមានសិទ្ធិមិនឆ្លើយតបសាររបស់ថៅកែ

បរទេស៖ មកដល់ពេលនេះមានប្រទេសជាបន្តបន្ទាប់ក្នុងពិភពលោក បានអនុញ្ញាតឲ្យបុគ្គលិកមិនចាំបាច់ឆ្លើយតបសាររបស់ថៅកែនោះទេ ក្រោយពីចប់ម៉ោងធ្វើការ។

ក្នុងនោះប្រទេសបារាំង ផ្តើមអនុវត្តគោលការណ៍នេះតាំងពីឆ្នាំ២០១៧ បែលហ្សិកនៅ ឆ្នាំ២០២២ ហើយនៅថ្ងៃចន្ទម្សិលមិញប្រទេសអូស្រា្តលីបានសម្រេចជាផ្លូវការអនុញ្ញាតឲ្យបុគ្គលិកផ្តាច់ការទាក់ទងទាំងស្រុងជាមួយថៅកែ ក្រៅម៉ោងការងារ។ ចំណែក ប្រទេស ព័រទុយហ្គាល់, អេស្ប៉ាញ, អៀរឡង់, អ៊ីតាលី ហើយ ចក្រភពអង់គ្លេស ក៏គ្រោងនឹងយកលំនាំនេះដែរ។

នេះក៏មានន័យថា ពេលដែលនិយោជក ឬថៅកែ ចង់ទាក់ទងជាមួយបុគ្គលិកក្រៅម៉ោងធ្វើការ ទាល់តែបុគ្គលិកទាំងនោះ ទទួលបានប្រាក់បន្ថែម ហើយបុគ្គលិក ក៏មានសិទ្ធិស្របច្បាប់ ក្នុងការបដិសេធមិនឆ្លើយតប ប្រសិនបើពួកគេគិតថាមិនចាំបាច់។

រដ្ឋមន្ត្រីក្រសួងការងារអូស្ត្រាលី លោក Murray Watt បាននិយាយថា ការផ្តល់សិទ្ធិដល់បុគ្គលិកបែបនេះលើកកម្ពស់លក្ខខណ្ឌការងារ និងធ្វើឱ្យមានតុល្យភាពរវាងការងារ និងជីវិតរស់នៅ។

ប៉ុន្តែ គោលការណ៍បែបនេះមិនទាន់ត្រូវបានរាយការណ៍ថា បានអនុវត្តនៅបណ្តាប្រទេសអាស៊ីណាមួយនៅឡើយ៕

ប្រភពពី CNBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner