ស្ត្រីវ័យ ១០២ឆ្នាំ ធ្វើពិធីខួបកំណើត ដោយការលោតចុះពីលើមេឃ

បរទេស៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Manette Baillie បានប្រារព្ធខួបកំណើតគម្រប់ ១០២ ឆ្នាំរបស់លោកស្រី ដោយការលោតចេញឧទ្ធម្ភាគចក្រ ប្រើឆ័ត្រយោង ពីលើអាកាស ចុះមកក្រោម។ លោកស្រីនិយាយ ដោយបង្ហាញក្តីសង្ឃឹមថា ភាពក្លាហានរបស់លោកស្រីបែបនេះ អាចជម្រុញមនុស្សចាស់ផ្សេងៗទៀត ឲ្យមានភាពក្លាហ៊ានក្នុងជីវិត កុំអស់សង្ឃឹម និងត្រូវបន្តទៅមុខទៀត។

ការលោតចុះពីលើមេឃ ឬ skydive នេះបានធ្វើឡើង នៅតំបន់ Beccles កាលពីថ្ងៃអាទិត្យ ក្នុងរយៈកម្ពស់ជាង ២១០០ម៉ែត្រ ដោយមានជំនួយការម្នាក់នៅជាប់ជាមួយនឹងលោកស្រី។

ក្រៅពីលោតសំកាំងខ្លួនពីលើអាកាស កាលពី២ឆ្នាំមុនលោកស្រីធ្លាប់បានបើកឡាននៅទីលានប្រណាំងឡាន Ferrari ក្នុងល្បឿន ២១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដើម្បីប្រារព្ធខួបកំណើត អាយុ១០០ឆ្នាំរបស់លោកស្រី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner