ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល ៖ ការរៀនសូត្រ វិវត្តខ្លួន គ្មានទីបញ្ចប់ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការបំពេញតួនាទីភារកិច្ច​របស់ខ្លួនឱ្យទទួលបានជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស បានគូសបញ្ជាក់ថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ ខ្លួនជាប់ជាប្រចាំ អស់មួយជីវិត នៅលើចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ ។

ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានថ្លែងដូច្នេះ នាឱកាស អញ្ជើញជាតំណាងឯកឧត្តម នាយឧត្តម នាយសេនីយ៍ ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋាន អង្គរក្ស ក្នុងពិធីបំពាក់ឋានន្តរសក្ដិ ជូននាយទាហានរង-ពលទាហាន និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ព្រមទាំងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន កងអន្តរាគមន៍ ៥៩៤, រដ្ឋបាល ៥៩៤ និងកងអនុសេនាធំ ការពារផ្ទាល់ នៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។

ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន របស់កងយោធពលខេមរភូមិន្ទ ជាពិសេស នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅ លើថ្នាក់ដឹកនាំ និងយកអស់កម្លាំងកាយចិត្ត រាល់ចំណេះជំនាញ ឆ្លើយតបនូវកាតព្វកិច្ចចាំបាច់ សំដៅលើការងារការពារសន្តិសុខ សុវត្ថិភាព ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ ពិសេសបញ្ជាការដ្ឋានអង្គរក្ស មានការរីកចម្រើន ព្រមទាំងបានចូលរួមអនុវត្ត គាំទ្រគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ចូលរួមក្នុងភារកិច្ច កសាងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ពិសេស កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆ្ឆន្ទៈ នៃការបោះឆ្នោតរបស់ប្រជាជន និងបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បាននាំយកថវិកាឧបត្ថម្ភដល់កងអន្តរាគមន៍, មេបញ្ជការ, មេបញ្ជការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner