មន្ត្រីក្រសួងការបរទេស ទទួលជួបតំណាងអង្គការ Internews Network ប្រចាំកម្ពុជា ផ្តោតសំខាន់លើការលើកកម្ពស់ វិស័យអប់រំ សន្ដិសុខ និងសុខភាពផ្លូវចិត្ត
អត្ថបទដោយ៖
សួង ពិសិដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក សេង សុខា តំណាងរបស់អង្គការ Internews Network ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ផ្តោតសំខាន់ លើការលើកកម្ពស់គណនេយ្យភាពសង្គម ការបណ្ដុះបណ្ដាល ជំនាញប្រព័ន្ធផ្សព្វផ្សាយ សន្ដិសុខឌីជីថល និងកម្មវិធីជំនួយ សុខភាពផ្លូវចិត្តសម្រាប់យុវជន យុវនារី និងនិស្សិត ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត នាពេលអនាគត ៕
ដោយ ៖ សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស