សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលទារិកាអាយុ ៨ខែ ម្នាក់
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ ដោយក្ដីមេត្តាករុណា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ពិនិត្យ ព្យាបាល និងតាមដានទារិកា លី ធីតា អាយុ ៨ខែ មកពីខេត្តកំពត ដែលមានបញ្ហាឆែបក្រអូមមាត់ និងរាគរូសធ្ងន់ធ្ងរ តម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន ទារិកាបានជាសះស្បើយពីជំងឺរាគរូសធ្ងន់ធ្ងរ ហើយត្រូវបានអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញ ដោយ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រ៉ាប់រងលើការចំណាយលើការព្យាបាលទាំងអស់ ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ៕
ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។