ឯកឧត្តម សុខ សូកេន បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ក្រៅពីសាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ ក៏មានសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងខេត្តព្រះសីហនុផងដែរ ដែលទាំងនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍។ សាលាវិជ្ជាជីវៈទេសចរណ៍ទាំង០២ទីតាំង នឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។ ចាន់ វិចិត្រ









ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។