សម្ដេចតេជោ ហ៊ុន សែន បង្ហាញគ្រាប់ពេជ្រ ៥គ្រាប់ ដែលកែច្នៃដោយសម្ដេច និងភរិយា ផ្ទាល់ដៃ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី២៩សីហា ឆ្នាំ២០២៤ បានលើកបង្ហាញ នូវគ្រាប់ពេជ្រ ៥គ្រាប់ ដែលកែច្នៃ ដោយសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយផ្ទាល់ដៃ ។
សម្ដេចតេជោបានបញ្ជាក់ថា គ្រាប់ពេជ្រ ៥គ្រាប់ ដែលពុកម៉ែកែច្នៃ
ដោយផ្ទាល់ដៃ ។ ដុំថ្ម នឹងមានតម្លៃបន្ថែម ប្រសិនយើងចេះកែច្នៃវា និងប្រើប្រាស់វាឲ្យមានប្រយោជន៍។
សម្ដេចបន្តថា មាស ឬពេជ្រ នឹងគ្មានតម្លៃ ឬតម្លៃតិច ប្រសិនយើង មិនចេះកែច្នៃ ឬយកវាទៅទុកចោល ។
សម្ដេចប្រធានព្រទ្ធសភា បានបញ្ជាក់ថា ទោះមាន ឬក្រ ត្រូវខិតខំឱ្យកូនចៅរៀនសូត្រ មានចំណេះដឹង មានសីលធម៍ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោល គឺឱ្យពួកគេ កសាងអំពើល្អជាប់ជានិច្ច ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បទពិសោធន៍ ត្រូវយកចិត្តទុកដាក់បំផុត គឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិ ដែលអាងលើអំណាចឪពុកម្តាយ ឬប្រាក់កាសឪពុកម្តាយ ធ្វើអំពើមិនគប្បីក្នុងសង្គម ៕



ដោយ ៖ វណ្ណលុក