ទឹកជំនន់នៅយេម៉ែនបង្កឱ្យមានវិបត្តិអាសន្នរោគ
បរទេស៖ គ្លីនិកមួយកន្លែង នៅភាគខាងលិច ប្រទេសយេម៉ែន ត្រូវបានជន់លិច ដោយគេសង្ស័យថា ក៏មានជាអ្នកជំងឺអាសន្នរោគផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ការណ៍នេះ បង្កឱ្យមានការភ័យខ្លាច នៃការផ្ទុះឡើងដ៏ធំ នៃវិបត្តិអាសន្នរោគ នៅក្នុងប្រទេសក្រីក្រ និងរងគ្រោះ ដោយសង្រ្គាម មួយនេះ។
គ្រូពេទ្យបានព្រមានថា «ឥឡូវនេះ យើងកំពុងប្រឈមមុខនឹងវិបត្តិវេជ្ជសាស្ត្រ ប្រសិនបើវាមិនត្រូវបានដោះស្រាយ … នោះនឹងក្លាយទៅជាគ្រោះមហន្តរាយ កាន់តែធំ»។
ជាមួយនឹងករណីសង្ស័យ កើតជំងឺនេះ រាប់រយនាក់ បានគ្របដណ្ដប់ លើមណ្ឌលសុខភាព នៅទីក្រុង ហេ (Hays) ចំនួនគ្រូពេទ្យ នៅមានកម្រិត។
ក្រុមអ្នកជួយសង្គ្រោះ នៅភាគខាងជើង ប្រទេសយេម៉ែន បាននិយាយ កាលពីថ្ងៃពុធថា ពួកគេបានរកឃើញសាកសពមនុស្ស ១៣នាក់បន្ថែមទៀត បន្ទាប់ពីទឹកជំនន់ភ្លាមៗ បានជន់លិចភូមិ មួយកន្លែង។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៩៩ នាក់បានស្លាប់ ចាប់តាំងពីការចាប់ផ្តើម នៃ ភ្លៀងធ្លាក់ខ្លាំងក្លាមក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត