រថភ្លើងល្បឿនលឿនបុកត្រាក់ទ័រនៅប៊ែលហ្ស៊ិក

បរទេស៖ រថភ្លើងដឹកអ្នកដំណើរ ល្បឿនលឿន របស់ក្រុមហ៊ុន យូរ៉ូ ស្តា (Eurostar) បានបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កមួយគ្រឿង នៅចំណុចឆ្លងកាត់មួយកន្លែង ក្នុងប្រទេសបែលហ្ស៊ិក នាពេលថ្មីៗនេះ។

រូបភាពស្តែងៗ ពីក្រុមហ៊ុន សាងសង់ ប្រតិបត្តិការ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក បែលហ្ស៊ិក
អ៊ីនហ្វ្រាប៊ែល (Infrabel) បានបង្ហាញពីត្រាក់ទ័រមិនដំណើរការទៅមុខ ជាប់គាំង ហើយឈប់ នៅលើផ្លូវដែក ត្រង់កន្លែងឆ្លងកាត់ មុនពេលត្រូវបានរថភ្លើងបុក ពេញទំហឹង។

យោងតាមទូរទស្សន៍ VRT របស់ប្រទេសបែលហ្ស៊ិក អ្នកដំណើរពីរនាក់ នៅលើរថភ្លើង បានរងរបួសអំឡុងហេតុការណ៍ការបុកគ្នា លើកនេះ។ ប្រភពបានបន្តថា រថភ្លើងកំពុងធ្វើដំណើរ ពីទីក្រុង លីល (Lille) ប្រទេសបារាំង ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃអង្គារ ក៏បានជួបឧបទ្ទវហេតុនេះ នៅក្នុងតំបន់ បេកឡឺ (Beclers)។

អ្នកដំណើររបស់ក្រុមហ៊ុន ទៅនិងមក ពីទីក្រុងឡុងដ៍ ត្រូវបានជំរុញ កុំឱ្យធ្វើដំណើរ ដើម្បីជៀសវាង ភាពចលាចល។ ក្រុមហ៊ុន យូរ៉ូ ស្តា Eurostar បាននិយាយថា ផ្នែកមួយនៃផ្លូវ រវាងទីក្រុង លីល (Lille) និង ប្រ៊ុចសែល (Brussels) ត្រូវបានបិទ ក្រោយមានការពន្យាពេល ឬ លុបចោលជើងធ្វើដំណើរ ខ្លះៗ ប៉ុន្តែ ក្រោយមក បានបើកឡើងវិញ ជាមួយនឹងការពន្យារពេល បន្តិចបន្តួច។

អ្នកដំណើរបានរិះគន់ថា នេះគឺជារឿងគួរឱ្យរន្ធត់ ដោយចោទក្រុមហ៊ុនថា ធ្វេសប្រហែស លើប្រព័ន្ធទំនាក់ទំនងគ្នា មិនច្បាស់លាស់៕

ប្រភពពី AFP

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner