សម្តេចធិបតី ជូនកុំព្យូទ័រមួយកំប្លេរនិងសម្ភារៈការិយាល័យដល់ក្រុមប្រឹក្សាឃុំដងកាំបិត

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ សម្ភារៈការិយាល័យ ទៅប្រគល់ជូនប្រធានក្រុមប្រឹក្សាឃុំ ដងកាំបិតសម្រាប់ប្រើប្រាស់បំពេញការងារ។សម្ភារៈទាំងនេះជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឳកាសនៃពិធីផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ក្រៅពីសម្ភារៈខាងលើសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតក៏បានផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាការពារមានជីភាពលំបាកខ្វះខាត២២ គ្រួសារមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ដោយឡែកប្រជាការពារ៦០ នាក់ក៏បានទទួលថវិកាមួយចំនួន។

លោក លន់ យេន ប្រធានក្រុមប្រឹក្សាឃុំ អគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារអតីតយុទ្ធជន ប្រជាជននៅតាមមូលដ្ឋាននានា ពិសេសនៅឃុំដងកាំបិត ស្រុកសណ្តាន់ ។លោកក៏ថ្លែងអំណរគុណផងដែរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ដែលតែងតែជួយដល់ក្រុមប្រឹក្សាឃុំ ក៏ដូចជាប្រជាពលរដ្ឋនៅឃុំដងកាំបិត៕

ដោយៈប៊ុន រដ្ឋា

ads banner