កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ បានលេខ៤ ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024

(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ បានត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយពីបានលទ្ធផលល្អ ក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។

ប្រកួតក្នុង Class Supper Sport 600cc កីឡាករ ឈឹម ពិសិដ្ឋ មិនបានគិតថា ខ្លួនទទួលបានលទ្ធផលលើស ការរំពឹងទុកបែបនេះឡើយ ដោយការប្រណាំងរបស់ ពិសិដ្ឋ ក្នុងស៊េរី ដែលមានអ្នកប្រណាំងចំនួន៩នាក់ រូបគេជាប់ចំណាត់ថ្នាក់លេខ៤។ នៅពីក្រោយភាពជោគជ័យរបស់អ្នកប្រណាំងម៉ូតូវ័យក្មេងកម្ពុជារូបនេះ គឺតែងតែមានវត្តមាន របស់គ្រូបង្វឹក ជាអ្នកជំរុញ មិនថាការចេញប្រកួត លើកដំបូង និងការប្រកួតលើកនេះទៀតផង។ នេះជាបទពិសោធន៍ថ្មីមួយ របស់កីឡាករ ឈឹម ពិសិដ្ឋ ជាមួយនឹងការតាំងចិត្តខ្ពស់សម្រាប់ព្រឹត្តិការណ៍អន្តរជាតិបែបនេះ នាថ្ងៃខាងមុខបន្តទៀត។

បើទោះជាមិនទាន់ឈានដល់កម្រិតមួយល្អប្រសើរខ្លាំងយ៉ាងណាក្តី កីឡាករមកពីក្លឹបប្រណាំងមេគង្គរូបនេះ នៅតែធ្វើបានយ៉ាងល្អគួរឱ្យគត់សម្គាល់ ហើយក៏ជាការបោះជំហានថ្មីមួយរបស់ ឈឹម ពិសិដ្ឋ ក្នុងការឈានចូលក្នុងកម្រិតប្រណាំងខ្ពស់ជាង កាលពីចុះឈ្មោះចូលរួមប្រកួតដំបូង ក្នុងនាមជាកីឡាករថ្មី។ អ្នកប្រណាំងកម្ពុជា ឈឹម ពិសិទ្ធិ បានចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី ដោយ ឈឹម ពិសិដ្ឋ ត្រូវប្រណាំងលើវិញ្ញាសាម៉ូតូស្ព័រ 600cc Super Roki ប៉ុន្តែតាមរយៈលទ្ធផលល្អ កីឡាករកម្ពុជារូបនេះត្រូវបានគណៈកម្មការឱ្យចូលរួមប្រកួតលើវិញ្ញាសា Class Supper Sport 600cc។ ជាលទ្ធផល កីឡាករ ឈឹម ពិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងស៊េរី ៩នាក់ ដោយការប្រកួតនេះបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner