សិល្បករ សិល្បការិនីបានបង្ហាញទឹកចិត្តរីករាយក្រោយ​ឃើញការ​អភិវឌ្ឍនៅតាមព្រំដែន

រតនគិរី៖សិល្បករ សិល្បការិនីចំនួនជាង៥០នាក់​ នៃសមាគមសិល្បក​រខ្មែរ បានធ្វើទស្សនកិច្ចនៅខេត្តរតនគិរី ។ទស្សនកិច្ចនេះត្រូវ​បានរៀបចំ​និងដឹកនាំដោយឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ និងលោកជំទាវ ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម ។

សិល្បករសិល្បការិនីធ្វើទស្សនកិច្ច នៅបណ្ដាខេត្តទាំង៤ជាប់ព្រំប្រទល់​កម្ពុជា-វៀតណាម-ឡាវ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដើម្បីស្វែងយល់ពីស្ថានភាពពិតនៃជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និង​ការវិវត្តនានារបស់រាជរដ្ឋាភិបាល។

ដោយឡែកនៅខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤​ ឌីជេ(Dj )ឃ្លាំងដែលជាតារារ៉េប កម្ពុជាតំណាងសិល្បករ សិល្ប​ការី​បានបង្ហាញ​​អារម្មណ៍រំភើប​ក្នុង​ឱកាសលោក និងក្រុមតារាដទៃទៀត បានទៅទស្សនាបង្គោលព្រំដែនលេខ៣០, លេខ២៩លើ៤,​ច្រក​ទ្វារអន្តរជាតិ អូរយ៉ាដាវ​​។លោកថា ឮ គេថា១០០ដង មិនស្មើឃើញ​ភ្នែកម្តង ពីព្រោះតាមព្រំដែនមានការអភិវឌ្ឍស្ទើគ្រប់វិស័យ។ ដូច្នេះ​សូមកុំមានការភ័ន្តច្រឡំ និងការញុះញង់ពីជនអគតិមួយចំនួនតូច​នោះអី ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចតំបន់ភូមិភាគឦសានបានចាប់​ផ្តើមចេញដំណើរកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្តើម​ចេញពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងបន្តដំណើរទៅ​កាន់ខេត្តមណ្ឌលគិរី៕
ដោយ៖ គតិ យុត្ត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner