លោក គីម ជុងអ៊ុន ប្រហារជីវិតមន្រ្តី ៣០នាក់ ព្រោះទឹកជំនន់

ព្យុងយ៉ាង ៖ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាបានបញ្ជាឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលយ៉ាងហោចណាស់ ៣០នាក់ ក្រោយគ្មានលទ្ធភាពទប់ស្កាត់ទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅរដូវក្តៅ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់កូរ៉េខាងត្បូង។

មន្ត្រីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះត្រូវបានគេដកស្រង់សម្តីថា កម្មាភិបាលពី ២០ ទៅ ៣០នាក់នៅតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវបានគេប្រហារជីវិតក្នុងពេលដំណាលគ្នាកាលពីចុងខែមុន ដោយសារពួកគេអសមត្ថភាព ក្នុងការបញ្ឈប់ទឹកជំនន់ដ៏អាក្រក់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់កាលពីចុងខែកក្កដា បានធ្វើឱ្យលំនៅដ្ឋានជាង ៤,០០០ខ្នង ព្រមទាំងអគារសាធារណៈ, រចនាសម្ព័ន្ធផ្លូវ និងផ្លូវដែកនៅក្នុងទីក្រុង Sinuiju ភាគពាយ័ព្យ និងទីក្រុង Uiju ដែលនៅជិតខាង បានជន់លិចយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមគ្នា លោក គីម ជុងអ៊ុន បានស្តីបន្ទោសមន្ត្រីសាធារណៈ ដែលបានធ្វេសប្រហែស ក្នុងការទប់ស្កាត់គ្រោះមហន្តរាយនេះ។

លោក គីម ក៏បានធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅទីក្រុង Uiju នៅដើមខែសីហា ដើម្បីជួបជនរងគ្រោះដោយសារទឹកជំនន់ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។

នាឱកាសនោះ លោក គីម បានស្តីបន្ទោសមន្ត្រីសាធារណៈ ដែលបានធ្វេសប្រហែសក្នុងការទប់ស្កាត់គ្រោះមហន្តរាយចំពោះគ្រោះថ្នាក់ដែលមិនអាចអត់ឱនបាន។

ក្រៅពីនេះ កូរ៉េខាងជើងក៏បានបដិសេធការផ្តល់ជំនួយពីប្រទេសចិន រុស្ស៊ី និងសូម្បីតែកូរ៉េខាងត្បូង ដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់ដដែល៕ ប្រភព៖ Fox News ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner